ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចុះអនុស្សរណៈនៃការយោគយល់ ស្តីពីការផ្តល់​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើជំនាញបច្ចេកវិទ្យាឌីជីថល ជាមួយ​សាកល​វិទ្យាល័យ​ជាតិ CHUNGBUK សាធារណរដ្ឋកូរ៉េ

2025/05/20 11:49:31 pm        193

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋ​លេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គម​នាគមន៍ (ក.ប.ទ.) បានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់ ស្តីពីការ​ផ្តល់​អាហា​រូបករណ៍​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើជំនាញបច្ចេកវិទ្យាឌីជីថល (Memorandum of Understanding on the Provision of Scholarships for Master’s and Doctoral Studies) ជាមួយសាកវិទ្យាល័យជាតិ CHUNGBUK សាធារណរដ្ឋកូរ៉េ តំណាង​ដោយ​លោក Go Chang-Seop ប្រធានសាកលវិទ្យាល័យជាតិ Chungbuk នៃសាធារណ​រដ្ឋ​កូរ៉េ​។

ការចុះអនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និង​ការផ្លាស់​ប្តូរ​ការ​សិក្សាក្នុងវិស័យអប់រំ ព្រមទាំងការស្រាវជ្រាវរវាង ក.ប.ទ. និង សាកវិទ្យាល័យជាតិ CHUNGBUK សាធារណរដ្ឋកូរ៉េ ជាពិសេសផ្តោតលើបច្ចេកវិទ្យាឌីជីថល ការបង្កើត​ថ្នាល​បញ្ញា​សិប្ប​និម្មិត (AI) ដើម្បីលើកកម្ពស់កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស AI កម្ពុជា និងកម្ម​វិធី​អភិវឌ្ឍន៍​ទេព​កោសល្យទិន្នន័យធំ។

គោលបំណងនៃអនុស្សរណៈនេះ ផ្ដោតសំខាន់លើការអនុវត្តសកម្មភាពដើម្បីសម្រេចបាននូវ៖ (១) ការ​អនុវត្តកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើជំនាញ AI (២) សកម្មភាពស្រាវជ្រាវរួមគ្នាក្នុងវិស័យ AI (៣) កម្មវិធីផ្លាស់ប្តូរមហាវិទ្យាល័យ បុគ្គលិកស្រាវជ្រាវ និងនិស្សិត (៤) កម្មវិធីផ្លាស់ប្តូរសម្ភារៈវិទ្យាសាស្ត្រ ការបោះពុម្ពផ្សព្វផ្សាយ និងព័ត៌មាន (៥) សហការរៀបចំសន្និសីទ វគ្គបណ្ដុះបណ្ដាលនិងសិក្ខាសាលា និង (៦) ផ្នែកផ្សេងទៀតដែលមានផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើដំណើរទស្សនកិច្ចទៅកាន់វិទ្យាស្ថាន Korea Advanced Institute of Science and Technology (KAIST) របស់ក្រសួង Ministry of Science and ICT ដើម្បីពិភាក្សាការងារ និងពិនិត្យលទ្ធភាពបញ្ជូននិស្សិតកម្ពុជាមកសិក្សានៅវិទ្យាស្ថាននេះ ដើម្បីអភិវឌ្ឍន៍ធនធនមនុស្សកម្ពុជាក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លើសពីនេះទៀត ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើទស្សនកិច្ចទៅកាន់ Korea Institute of Science and Technology Information (KISTI) ដែលជាវិទ្យាស្ថានស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្នាក់ជាតិរបស់សាធារណរដ្ឋកូរ៉េ ទៅការលើស្រាវជ្រាវ និងអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីសិក្សាពីឧត្តមានុវត្តន៍សម្រាប់ការអនុវត្តនៅកម្ពុជាផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        210
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm