ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក៖ ឥណ្ឌាចាប់ខ្លួនមនុស្ស ១១នាក់ ដោយសង្ស័យធ្វើចារកម្មឲ្យប៉ាគីស្ថាន

2025/05/21 12:01:04 am        89

ដោយដកស្រង់សម្តីនគរបាល ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អាជ្ញាធរឥណ្ឌា បានចាប់ខ្លួនពលរដ្ឋ ១១នាក់ ដែលត្រូវបានចោទប្រកាន់ថា ធ្វើចារកម្មឲ្យប៉ាគីស្ថាន បន្ទាប់ពីប្រទេសទាំង២ មានជម្លោះធ្ងន់ធ្ងរបំផុតជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍។

គួររំលឹកថា យ៉ាងហោចណាស់មនុស្ស ៦០នាក់ បានបាត់បង់ជីវិត នៅក្នុងការប្រយុទ្ធគ្នា កាលពីដើមខែឧសភា ដែលបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី២២ ខែមេសា លើអ្នកទេសចរ នៅតំបន់កាស្មៀរ (Kashmir) គ្រប់គ្រងដោយឥណ្ឌា ជាហេតុការណ៍ដែលទីក្រុងញូវដេលី បានចោទប្រកាន់ទីក្រុងអ៊ីស្លាម៉ាបាដថា បានផ្ដល់គាំទ្រ តែប៉ាគីស្ថានបដិសេធការចោទប្រកាន់នោះ។

តំបន់កាស្មៀរដែលមានប្រជាជនកាន់សាសនាឥស្លាមដោយភាគច្រើន ត្រូវបានអះអាងសិទ្ធិគ្រប់គ្រងទាំងស្រុងដោយប្រទេសជិតខាងទាំង២ ដែលបានធ្វើសង្គ្រាមជាមួយគ្នាជាច្រើនលើក នៅតំបន់ដែនដីភ្នំហិមាល័យមួយនេះ ចាប់តាំងពីប្រទេសទាំង២ ទទួលបានឯករាជ្យពីចក្រភពអង់គ្លេសឆ្នាំ១៩៤៧។

កាលពីថ្ងៃចន្ទ (ទី១៩ ខែឧសភា) ទូរទស្សន៍ NDTV បានរាយការណ៍ថា អាជ្ញាធរបានចាប់ខ្លួន «អ្នកស៊ើបការណ៍» ៩នាក់ ដែលត្រូវបានចោទប្រកាន់ពីបទចារកម្ម នៅភាគខាងជើងរដ្ឋ Haryana, Punjab និង Uttar Pradesh។ ចំណែកឯអគ្គស្នងការនគរបាលរដ្ឋ Punjab លោក Gaurav Yadav កាលពីថ្ងៃទី១៩ ខែឧសភា បាននិយាយថា ក្រុមរបស់លោកបានចាប់ខ្លួនមនុស្ស ២នាក់ «ពាក់ព័ន្ធនឹងការលេចធ្លាយព័ត៌មានយោធាដ៏រសើប»។

នគរបាលបានទទួលបាន «ព័ត៌មានស៊ើបការណ៍សម្ងាត់ដ៏គួរឲ្យទុកចិត្តបាន» ដែលបុរសទាំង ២នាក់ បានចូលរួម «ចែករំលែកព័ត៌មានលម្អិតសម្ងាត់» ទាក់ទងនឹងការវាយប្រហាររបស់ទីក្រុងញូវដេលីចូលជ្រៅទៅក្នុងដែនដីប៉ាគីស្ថាន នៅយប់ ចន្លោះថ្ងៃទី៦ និងទី៧ ខែឧសភា។

លោក Yadav បានបន្ថែមថា ការស៊ើបអង្កេតបឋមបង្ហាញថា ពួកគេកំពុងមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកគ្រប់គ្រងពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អន្តរសេវាកម្មរបស់ប៉ាគីស្ថាន ហើយបានបញ្ជូនព័ត៌មានសំខាន់ៗទាក់ទងនឹងកងកម្លាំងប្រដាប់អាវុធឥណ្ឌា។ ដោយឡែកនៅរដ្ឋ Haryana នគរបាលបានចាប់ខ្លួនអ្នកសរសេរប្លុកទេសចរណ៍ម្នាក់កាលពីសប្តាហ៍មុន ជុំវិញការចោទប្រកាន់ស្រដៀងគ្នាដែរ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        51
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        50
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm