គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ លក់សញ្ញាបណ្ណ៣០លានដុល្លារ ដល់ធនាគារABA

2021/12/15 08:05:03 pm        1.1 K

កណ្ដាល៖ នៅថ្ងៃទី១៤ ខែធ្នូនេះ ធនាគារធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ ABA បានចុះហត្ថលេខាព្រមព្រៀងវិនិយោគទិញសញ្ញាប័ណ្ណ មានបុគ្គលធានារបស់ក្រុមហ៊ុន CAIC មានទំហំទឹកប្រាក់ ៣០លានដុល្លារអាមេរិក ដើម្បីគាំទ្រគម្រោងសាងសង់អាកាសយាន្តដ្ឋានតេជោ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ការចុះហត្ថលេខានេះ បានធ្វើឡើងរវាង លោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករងនៃក្រុមហ៊ុន Cambodia Airport Investment (CAIC)និងលោក Askhat Azhikhanov ​នាយកប្រតិបត្តិនៃធនាគារ ABA ក្រោមវត្តមា​នអ្នក​ឧកញ៉ាកិត្តិបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC)និង CAIC។

តាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ការវិនិយោគរបស់ធនាគារABA លើមូលបត្របំណុល របស់CAIC នៅ​ក្នុង​ទំហំទឹកប្រាក់ ៣០លានដុល្លាអាមេរិចនេះ គឺមានការផ្តល់អត្រាការប្រាក់ (Coupon rate) 5.5% ក្នុងមួយឆ្នាំ​ជាមួយនឹងរយះពេល ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

តាមសេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងទៀតថា ទឹកប្រាក់វិនិយោគ​ដែលទទួលបាន​ពី​សញ្ញាប័ណ្ណនេះ នឹង​ត្រូវយកទៅប្រើប្រាស់សម្រាប់ការសាងសង់ ​និងការអភិវឌ្ឍ គម្រោងសាងសង់​អាកាស​យាន្តដ្ឋាន​អន្តរជាតិតេជោ នៅខេត្តកណ្តាល ខណៈការសាងសង់អាកាសយាន្តដ្ឋាន​អន្តរជាតិតេជោថ្មីនេះ​ មកដល់បច្ចុប្បន្នបានដំណើរសាងសង់​សម្រេច​បាន ២៨% បាន​ចំណាយ​អស់​ទឹកប្រាក់សាងសរុប ៣៧៥លានដុល្លារអាមេរិច ដោយ​មិន​រាប់​បញ្ចូល​ថ្លៃ​ដី​ដែល​វិនិយោគ​រួច​ដោយ CAIC។

សូមបញ្ជាក់ថា ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាង​គេក្នុងប្រទេសកម្ពុជា ដែល​ជំនាញនៅ​ក្នុង​ការ​អភិវឌ្ឍ​លើវិស័យហេដ្ឋា​រចនាសម្ព័ន្ធ​ អចលនទ្រព្យ សំណង់ ការគ្រប់គ្រង​អចលនទ្រព្យ ​ការអប់រំ វេជ្ជសាស្ត្រ ​ផ្សារ​ទំនើប ​សណ្ឋាគារ​ រោងម៉ាស៊ីនកិនស្រូវ និង​សង្វាក់ផលិត​កម្ម​ជាដើម ជាមួយនឹងគម្រោងសំខាន់ៗ​ជាច្រើនដូចជា ​អាកាស​យាន្តដ្ឋាន​អន្តរជាតិតេជោ ទីក្រុង​កោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។

ដោយឡែកក្រុមហ៊ុន CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែល​តំណាង​ដោយ​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុង​ការ​កាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើ​ហិរញ្ញប្បទាន ​និងគ្រប់គ្រងប្រតិបត្តិការគម្រោង ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​តេជោ។

សម្រាប់ ធនាគារABA គឺជា​ស្ថាប័នហិរញ្ញវត្ថុ​ឯកជនឈានមុខគេ ដែលត្រូវបានបង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៩៦។ ABA គិតត្រឹមថ្ងៃ ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ទ្រព្យ​សម្បត្តិ​សរុបរបស់ធនាគារមានទំហំ ៧,៧ ពាន់​លានដុល្លារអាមេរិក។

ជាមួយ​សាខា​ទាំងអស់ ៨០​និងម៉ាស៊ីនសេវាធនាគារស្វ័យប្រវត្តិជាង ៧៨០គ្រឿងនៅទូទាំងប្រទេស ជាមួយ​ប្រព័ន្ធធនាគារ online ​ដ៏ទំនើប​បាន​ជម្រុញឲ្យធនាគារ ABA អាចផ្តល់សេវាហិរញ្ញវត្ថុប្រកប​ដោយ​ភាព​ងាយ​ស្រួល​ ទំនើប​ទាន់​សម័យ ដល់​អតិថិជន​យ៉ាងទូលំទូលាយ ៕

អត្ថបទ៖ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm