អាល្លឺម៉ង់៖ រុស្ស៊ីគ្រាន់តែប្រឡែងលេងជាមួយពេលវេលាប៉ុណ្ណោះ ក្នុងការចរចាសន្តិភាពអ៊ុយក្រែន

2025/05/21 01:24:58 am        171

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius នៅថ្ងៃអង្គារ (ទី២០ ខែឧសភា) នេះ បានចោទប្រកាន់ លោកប្រធានាធិបតី Vladimir Putin ថា មិនចាប់អារម្មណ៍យ៉ាងពិតប្រាកដ ចំពោះដំណើរការសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែននោះឡើយ ដោយនិយាយថា មេដឹកនាំរុស្ស៊ីគ្រាន់តែប្រឡែងលេងជាមួយពេលវេលាប៉ុណ្ណោះ ពោលគឺលោកគ្មានចេតនាច្បាស់លាស់នោះឡើយ សម្រាប់កិច្ចពិភាក្សានានា ជាមួយសហរដ្ឋអាមេរិក។

លោក Pistorius បានបន្ថែមថា អឺរ៉ុបចាំបាច់ត្រូវបង្កើនសម្ពាធលើរុស្ស៊ី ដោយដាក់ទណ្ឌកម្មបន្ថែមទៀត ជាពិសេសលើការលក់ថាមពលរបស់ប្រទេសនេះ។

នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ និងកិច្ចការបរទេសសហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក លោក Pistorius បានប្រាប់ថា៖ «យើងបានមើលឃើញការវាយប្រហារដ៏ធំ (របស់រុស្ស៊ី) ម្តងទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ទាំងនេះបង្ហាញយ៉ាងច្បាស់ក្រឡែតពីការនិយាយឲ្យតែរួចពីមាត់ (ចំពោះដំណើរការសន្តិភាព) ដែលយើងធ្លាប់បានឮជាយូរមកហើយ។ លោក Putin ច្បាស់ណាស់កំពុងប្រឡែងលេងជាមួយពេលវេលា ពោលគឺជារឿងគួរឲ្យសោកស្ដាយ ដែលយើងត្រូវនិយាយថា លោក Putin ពិតជាមិនចាប់អារម្មណ៍នឹងសន្តិភាពអ្វីទាំងអស់»។

រុស្ស៊ី និងអ៊ុយក្រែន គ្រោងនឹងចាប់ផ្តើមកិច្ចចរចា បន្ទាប់ពីលោក Putin បានជជែកជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ ប៉ុន្តែលោក Putin បាននិយាយថា ដំណើរការនេះនឹងត្រូវការពេលវេលា៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        327
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        326
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        317

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm