ការបង្កើតកំពង់ផែអេកូទេសចរណ៍ គឺជាការផ្ដល់​ប្រយោជន៍​ចំពោះ​សេដ្ឋកិច្ច​សហគមន៍​ខេត្តព្រះសីហនុ

2021/12/15 09:31:02 pm        772

ព្រះសីហនុ៖ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែ ទូកអេកូទេសចរណ៍ធម្មជាតិ ដែលស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី១៤ ខែធ្នូ ម្សិលមិញនេះ ។

នៅក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា សូមគាំទ្រលើ​គម្រោង សាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ដែលអាចនឹងផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់វិស័យទេសចរណ៍ ជាពិសេស សហគមន៍នេសាទមូលដ្ឋាន ព្រមទាំងអាចរួមចំណែកក្នុង​ការ​ការពារ និងអភិរក្សព្រៃលិចទឹក ព្រៃកោងកាង ដែលជាសម្ភពជីវៈ ចម្រុះនៅតំបន់នោះផងដែរ។ ការបង្កើតកំពង់ផែទេសចរណ៍នេះ ជាប្រយោជន៍ចំពោះសេដ្ឋកិច្ចខេត្តព្រះសីហនុ​ ពិសេស​សហគមន៍​មូលដ្ឋាន ​អាចយកផលនេសាទផលវារីវប្បកម្ម ​និងកសិផលផ្សេងៗ ​មកលក់ជូនភ្ញៀវ​ទេសចរណ៍​បងប្អូនប្រជា ​សហគមន៍មូលដ្ឋាន ​ដែលមានទូកក៏អាចប្រើប្រាស់កំពង់ផែនេះ សម្រាប់ដឹកភ្ញៀវ​ទេសចរណ៍​ទស្សនកិច្ចតំបន់ព្រៃលិចទឹកនៅ តាមដងព្រែកបានផងដែរ។

ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ដល់ម្ចាស់សំណើរ​ ត្រូវធ្វើការសិក្សាពីបច្ចេកទេស នៃការសាងសង់​ផែទូកនេះ​ ដោយធ្វើយ៉ាងណាកាត់បន្ថយប៉ះពាល់​ធនធានធម្មជាតិឱ្យនៅកម្រិតទាបបំផុត។ ជាមួយគ្នានេះ ឯកឧត្តម និងក្រុមការងារជំនាញ ​ក៏បានអញ្ជើញចុះត្រួតពិនិត្យពីសក្តានុពល ធនធាន​ធម្មជាតិ​ដ៏សម្បូរបែប​ និងមានសម្រស់ដ៏ទាក់ទាញនៅតាមបណ្តោយដងព្រែកកំពង់ស្មាច់ផងដែរ។

ឯកឧត្ដម បន្ដថា តាមការចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ជាក់ស្តែង​មានស្ថានភាព ​ទីតាំងដីនៅតំបន់នេះ​ បានចុះបញ្ជីជាលក្ខណៈប្រព័ន្ធ ​ដោយបានកាត់ចំណី​ព្រែកប្រវែង ៣០ម៉ែត្រ រួចហើយ។

ចំណែកឯម្ចាស់សំណើ​បានអះអាងថា នឹងចូលរួម​សហការជាមួយអាជ្ញាធរមាន​សមត្ថកិច្ច​គ្រប់ជាន់​ថ្នាក់ ក្នុងការការពារតំបន់ព្រៃលិច ​ទឹកនៅតាមព្រែកកំពង់ស្មាច់។ ​បច្ចុប្បន្នទីតាំងនេះ មានព្រៃដុះ​ជាប្រភេទ​ព្រៃកោងកាងចម្រុះដូចជា កោងកាង ក្បាញ បើស ឈើជ័រ ។ល។ និងស្ថិតនៅក្រៅដែន​គម្របព្រៃឈើឆ្នាំ២០០២។

តាមរបាយការណ៍​របស់​ក្រុមការងារជំនាញ​ បញ្ជាក់ថា​ ការ​សាងសង់​ផែ​ទូក​ទេសចរណ៍​លក្ខណៈជា​ផែទូកតូចៗ ពុំមានបង្កឱ្យស្ទះដល់លំហូរទឹកក្នុងព្រែកកំពង់ស្មាច់នោះទេ ​តែអាច ធ្វើ​ឱ្យ​មានការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ ​និងអន្តរជាតិ ​មកលេងកម្សាន្តនៅតំបន់នេះកាន់តែច្រើន៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm