ធនាគារជាតិបើកវគ្គបណ្តុះបណ្តាល ផ្ដល់ចំណេះដឹងលើសកម្មភាពមួយចំនួនក្នុងវិស័យធនាគារ

2025/05/21 02:13:12 am        109

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បើកវគ្គបណ្តុះបណ្តាល ដើម្បីផ្ដល់ចំណេះដឹង និងបទពិសោធន៍លើការគ្រប់គ្រងវិបត្តិ ការរៀបចំផែនការ ដោះស្រាយ និងស្តារឡើងវិញ, គន្លឹះសំខាន់ៗសម្រាប់បង្កើតប្រព័ន្ធស្ដារឡើងវិញ, និងតម្រូវការសម្រាប់គ្រឹះស្ថានធនាគារ ក្នុងការ អនុលោមតាមផែនការស្តារឡើងវិញ។  

​ធនាគារជាតិនៃកម្ពុជា សហការជាមួយ មជ្ឈមណ្ឌលស៊ាសិន (SEACEN) និងធនាគារកណ្តាលនៃប្រទេសជប៉ុន បានបើក វគ្គបណ្តុះបណ្តាលជាលក្ខណៈ Hybrid ស្តីពី “ការគ្រប់គ្រងវិបត្តិការរៀបចំផែនការដោះស្រាយ និងស្តារឡើងវិញ” ក្រោមអធិបតីភាព ឯកឧត្តម ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង លោកបណ្ឌិត Srichander Ramaswamy នាយកផ្នែកស្ថិរភាពហិរញ្ញវត្ថុ ការត្រួតពិនិត្យធនាគារ និងប្រព័ន្ធទូទាត់សងប្រាក់ នៃមជ្ឈមណ្ឌលស៊ាសិន និងលោក Tetsurou Matsushima តំណាងពីធនាគារកណ្តាលជប៉ុន ដែលវគ្គបណ្តុះបណ្តាលនេះ ផ្តើមពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ។

ចំពោះវគ្គបណ្តុះបណ្តាលនេះ បានធ្វើបទឧទ្ទេសនាមពីវាគ្មិនចំនួន ៨ រូប មកពីស្ថាប័ន និងគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិ ក្នុងគោលបំណងផ្ដល់ចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងដល់សិក្ខាកាមរួមមាន៖ ការគ្រប់គ្រងវិបត្តិ ការរៀបចំផែនការដោះស្រាយ និងស្តារ ឡើងវិញ, គន្លឹះសំខាន់ៗសម្រាប់បង្កើតប្រព័ន្ធស្ដារឡើងវិញ, និងតម្រូវការសម្រាប់គ្រឹះស្ថានធនាគារក្នុងការអនុលោមតាម ផែនការស្តារ ឡើងវិញ។  

សូមបញ្ជាក់ថា ជុំវិញការបណ្តុះបណ្តាលនេះ ធនាគារជាតិនៃកម្ពុជា តែងតែសហការជាប្រចាំ ជាមួយមជ្ឈមណ្ឌលស៊ាសិន ដែលជា មជ្ឍមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវសម្រាប់ធនាគារកណ្តាល នៃបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក លើប្រធានបទដែលទាក់ទង នឹងប្រតិបត្តិការធនាគារកណ្តាលដូចជា៖ សេដ្ឋកិច្ច, ការត្រួតពិនិត្យធនាគារ, ប្រព័ន្ធទូទាត់សងប្រាក់, និងអភិបាលកិច្ចធនាគារ កណ្តាល។ វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញចំនួន ៤៣ រូប មកពីធនាគារ កណ្តាល និងអាជ្ញាធររូបិយវត្ថុ ចំនួន ១០ ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕

 អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm