ប្រតិភូនគរបាលឥណ្ឌូនេស៊ី ថាសន្តិសុខកម្ពុជាមានភាពល្អប្រសើរ ខុសពីព័ត៌មានមួយចំនួនផ្សព្វផ្សាយ

2025/05/21 03:10:42 am        115

ភ្នំពេញ៖ ក្នុងឱកាសធ្វើដំណើរកម្មសិក្សា ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅក្នុងប្រទេសកម្ពុជា គណៈប្រតិភូនគរបាលប្រទេសឥណ្ឌូនេស៊ី បានអះអាងថា សន្តិសុខនៅក្នុងប្រទេសកម្ពុជា មានភាពល្អប្រសើរ គឺខុសពីអ្វីដែលធ្លាប់បានលឺ ពីការផ្សព្វផ្សាយនូវព័ត៌មានមួយចំនួន ដែលធ្លាប់បន្ទុចបង្អាប់កម្ពុជាកន្លងមក ។

 ក្នុងពិធីទទួលជួបពិភាក្សាការងារជាមួយប្រតិភូសាធារណរដ្ឋឥណ្ឌូនេស៊ី និងចែករំលែកបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ តំណាងគណៈប្រតិភូនៃវិទ្យាស្ថានអប់រំ និងបណ្ដុះបណ្ដាលមន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ី បានលើកឡើងថា សុវត្ថិភាព គឺជារឿងចម្បងមួយដែលសំខាន់ ហើយចំពោះសុខសុវត្ថិភាព នៅក្នុងប្រទេសកម្ពុជា គឺខុសពីអ្វីដែលគណៈប្រតិភូឥណ្ឌូនេស៊ីបានគិតពីមុន ព្រោះពេលមកដល់កម្ពុជា ឃើញថាសន្តិសុខមានភាពល្អប្រសើរ ហើយនៅពេលត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ីវិញ នឹងផ្សព្វផ្សាយពីដំណឹងនេះ ទៅកាន់ប្រជាពលរដ្ឋឥណ្ឌូនេស៊ី ខណៈគណៈប្រតិភូបានចាត់ទុកថា កម្ពុជាដូចជាផ្ទះរបស់ខ្លួន ។

 លោកបានបន្តថា ចំពោះគោលបំណង នៃទស្សនកិច្ចនៅពេលនេះ គឺចង់ដឹងនូវព័ត៌មាន នៃការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលមានដូចជា ការដោះស្រាយបញ្ហា ការបញ្ជូន និងការទទួល ពាក់ព័ន្ធនឹងបញ្ហាជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗ ដែលអនុវត្តទៅតាមទិដ្ឋភាពច្បាប់ ឬការអនុត្តតាមច្បាប់នៃប្រទេសកម្ពុជា ។

 នៅក្នុងឱកាសនោះលោកជំទាង ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា កម្ពុជា គឺទទួលស្គាល់ថា ចំពោះបទល្មើសអំពើជួញដូរមនុស្ស គឺធ្លាប់កើតមាននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក៏កម្ពុជាមិនដែលព្រងើយកន្ដើយនោះឡើយ គឺតែងតែចង់បង្ក្រាប និងជួយសង្គ្រោះជនរងគ្រោះជានិច្ច ឲ្យតែទទួលបាននូវព័ត៌មាន ជាមួយនឹងវិធានការអនុវត្តយ៉ាងតឹងរឹងនូវច្បាប់ដែលមាន ។

 ជាមួយនេះ លោកជំទាវ ក៏បានបង្ហាញនូវការស្វាគមន៍ ចំពោះសំណើរបស់ភាគីឥណ្ឌូនេស៊ី ដល់ចង់ដឹងពីបទពិសោធន៍ នៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ រួមជាមួយនឹងការប្ដេជ្ញា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរឥណ្ឌូនេស៊ី លើការងារទប់ស្កាត់អំពើឆ្លងដែនខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសជាច្រើនទៀត ដើម្បីការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ និងពិភពលោកទាំងមូល ។

 គួរបញ្ជាក់ថា គណៈប្រតិភូឥណ្ឌូនេស៊ី ដែលមកធ្វើកម្មសិក្សាពាក់ព័ន្ធនឹងការងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស មានចំនួន៤១នាក់ ក្នុងនោះមានមន្ត្រីយោធា មន្ត្រីបង្ក្រាបបទល្មើសបច្ចេកវិទ្យា មន្ត្រីតុលាការ និងមន្ត្រីអគ្គស្នងការនគរបាលឥណ្ឌូនេស៊ី ៕ 

អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm