ប្រទេស​ចិន​រិះគន់​លោក Blinken ជុំវិញ​ការ​លើក​ឡើង​ពី​យោធា​

2021/12/15 10:05:17 pm        539

​ចិន៖ ប្រទេស​ចិន​បាន​រិះគន់​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken បន្ទាប់​ពី​លោក​បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​នឹងបន្ថែម​វត្តមាន​យោធា និង​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់ខ្លួន​ជាមួយដៃគូ​ក្នុង​តំបន់​អាស៊ី ដើម្បី​រុញច្រាន​ប្រឆាំង​ទៅ​នឹង​ការ​បង្កើន​ឥទ្ធិពល​របស់​ប្រទេស​ចិន នៅ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃអ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ចិនលោក Wang Wenbin បាន​និយាយ​ថា ការ​អត្ថាធិប្បាយ​របស់​លោក Blinken បង្ហាញ​ថា សហរដ្ឋអាមេរិក​កំពុង​និយាយ​ប្រឆាំង​ខ្លួនឯង ខណៈ​អះ​អាង​ថា ខ្លួន​គ្មាន​បំណង​ស្វែង​រក​ជម្លោះ​ជាមួយ​ប្រទេស​ចិន​នោះ​ទេ​។

​ក្នុងអំឡុងពេល​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ីលោក Blinken បាន​និយាយ​ថា រដ្ឋបាល​លោក Biden សន្យា​រក្សា​សន្តិភាព និង​វិបុលភាព​ក្នុង​តំបន់ ហើយ​នឹង​អនុវត្ត​ការ​ជំរុញសម្ព័ន្ធ​ភាពរបស់​សហរដ្ឋអាមេរិក និង​បង្កើត​ទំនាក់ទំនង​ថ្មីក្នុង​តំបន់​នេះ​។​ ​ខណៈ​ទទូច​ថា ​សហរដ្ឋ​អាមេរិក​មិន​ព្យាយាម​បង្ខំ​ឱ្យ​ប្រទេស​ជាច្រើន ជ្រើសរើស​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ឬ​ស្វែងរក​ជម្លោះ​ជាមួយ​ប្រទេស​ចិន​នោះ លោក Blinken បាន​និយាយ​អំពី​សកម្មភាព​ឈ្លានពាន​របស់​ទីក្រុង​ប៉េកាំង ចាប់ពី​តំបន់​អាស៊ី​ឦសាន​ដល់​តំបន់​អាស៊ីអាគ្នេយ៍ និង​ពីទន្លេ​មេគង្គ​ទៅដល់​ប្រជុំ​កោះ​ប៉ាស៊ីហ្វិក​។ លោក Wang បាន​ចាត់​ទុក​ការ​អត្ថាធិប្បាយ​នេះ​ថា​ ជា​ការ​ញុះញង់​ធ្វើ​ឱ្យ​មាន​ការ​បែក​បាក់ និង​ការ​ប្រឈម​មុខ​ដាក់គ្នា​។

លោក Blinken បាន​និយាយ​ថា សហរដ្ឋអាមេរិកនឹង​បង្កើត​ទំនាក់ទំនង​កាន់តែ​រឹងមាំ ​ជាមួយ​សម្ព័ន្ធមិត្ត​សន្ធិសញ្ញា​ចំនួន​ប្រាំ​ប្រទេសរបស់​ខ្លួននៅ​ក្នុង​តំបន់មាន​ប្រទេស​អូស្ត្រាលី ជប៉ុន ហ្វីលីពីន កូរ៉េខាងត្បូង និង​ប្រទេស​ថៃ ដោយជំរុញទំនាក់ទំនង​រវាង​ប្រទេស​ទាំងនេះ និងលើកកម្ពស់​ភាពជា​ដៃគូ​កាន់តែ​រឹងមាំ​ជាមួយ​សមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍ ខណៈ​បណ្ដា​ប្រទេស​ទាំងនេះ​គិត​ថា​ មានការ​គំរាមកំហែង​ពី​ប្រទេស​ចិន​។ លោក Wang បាន​ប្រឆាំង​ដោយ​ចោទ​ក្រុង​វ៉ាស៊ីនតោន អំពី​គោលនយោបាយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​មិន​ចុះ​សម្រុង​គ្នា បំផ្លាញ​សាមគ្គីភាព និង​បង្អាក់​កិច្ច​សហប្រតិបត្តិការ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        158
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        197
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm