ពលរដ្ឋហ្កាហ្សា និយាយថា កូនៗរបស់ពួកគេនឹងស្លាប់ម្តងម្នាក់ៗ ដោយសារភាពអត់ឃ្លាន

2025/05/21 04:03:57 am        23

លោក Mahmoud al-Haw គឺជាជនប៉ាឡេស្ទីនមួយរូបស្ថិតនៅក្នុងចំណោមមនុស្សរាប់រយនាក់ ផ្សេងទៀត ដែលប្រជ្រៀតគ្នានៅមុខផ្ទះបាយស៊ុប ស្ថិតក្នុងទីក្រុង Jabalia តំបន់ហ្កាហ្សា ដើម្បីដណ្តើម ស៊ុបដែលមិនអាចចម្អែតក្រពះមនុស្សមួយគ្រួសាររបស់លោកបានឡើយ ។

បុរសវ័យ ៣៩ឆ្នាំម្នាក់នេះ មើលថែភរិយារបស់គាត់ និងកូន ៤នាក់របស់គាត់ ក៏ដូចជាកូន ២នាក់របស់បងប្រុសគាត់ ។

លោក Haw និយាយថា កាលពីថ្ងៃចន្ទ លោកបានរង់ចាំអស់រយៈពេលច្រើនម៉ោង ដើម្បីទទួលបានស៊ុបមួយចានសម្រាប់គ្រួសារលោក ដែលជាស៊ុបសម្រាប់អាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ។

លោកបន្តថា ម្សិលមិញ ពួកយើងសំណាងបានរកអាហារសម្រាប់កូនៗរបស់ពួកយើង ។ នេះគឺជាបញ្ហាកំពុងកើតឡើង កូនៗរបស់ពួកយើងនឹងត្រូវស្លាប់ម្តងម្នាក់ៗ ។

ខណៈពេលនោះដែរ អង្គការសហប្រជាជាតិ (UN) បានទទួលការអនុញ្ញាតពីប្រទេសអ៊ីស្រាអែល ដើម្បីឲ្យរថយន្តជំនួយប្រហែល ១០០គ្រឿងបន្ថែមទៀតចូលទៅកាន់តំបន់ហ្កាហ្សា នៅថ្ងៃអង្គារនេះ ។

ក្រុមអ្នកជំនាញមនុស្សធម៌អន្តរជាតិ បានធ្វើការព្រមានពីការជិតកើតមានគ្រោះទុរ្ភិក្សនៅតំបន់ហ្កាហ្សា ហើយនិងអំពាវនាវឲ្យអ៊ីស្រាអែលដកចេញការបិទច្រករយៈពេល ១១សប្តាហ៍លើការផ្គត់ផ្គង់ជំនួយស្បៀងអាហារ ។

អ៊ីស្រាអែល និយាយថា ផែនការរបស់ពួកគេគឺបង្កើនប្រតិបត្តិការយោធាប្រឆាំងក្រុមហាម៉ាស ហើយនិងគ្រប់គ្រងតំបន់ហ្កាហ្សាទាំងមូល ដែលរងភាពខ្ទេចខ្ទាំដោយសារការវាយប្រហារតាមច្រកអាកាស និងជើងគោករបស់អ៊ីស្រាអែល ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសលើតំបន់សហគមន៍អ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ ២០២៣ ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm