UN៖ ពុំទាន់មានការចែកចាយជំនួយនៅហ្កាហ្សានៅឡើយទេ ខណៈសម្ពាធអន្តរជាតិលើអ៊ីស្រាអែលកើនឡើង

2025/05/21 03:26:09 pm        114

អង្គការសហប្រជាជាតិនិយាយថា ពុំទាន់មានជំនួយណាមួយត្រូវបានចែកចាយក្នុងតំបន់ហ្កាហ្សាទេ ទោះរថយន្តជំនួយចាប់ផ្តើមឆ្លងកាត់ព្រំដែនបន្ទាប់ពីការបិទផ្លូវអស់រយៈពេល១១សប្តាហ៍ក៏ដោយ។

មន្ត្រីអ៊ីស្រាអែលនិយាយថា រថយន្តដឹកទំនិញចំនួន៩៣ គ្រឿងបានចូលក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃអង្គារ២០ឧសភា ដោយដឹកជំនួយរួមមានម្សៅ អាហារសម្រាប់ទារក ឧបករណ៍វេជ្ជសាស្ត្រ និងឱសថ។

ប៉ុន្តែអង្គការសហប្រជាជាតិបាននិយាយថា ទោះមានរថយន្តជំនួយទៅដល់ភាគីប៉ាឡេស្ទីននៃច្រកព្រំដែន Kerem Shalom ក៏ដោយ រហូតមកដល់ពេលនេះមិនមានជំនួយត្រូវបានចែកចាយទេ។

អ្នកនាំពាក្យអង្គការនេះលោក Stephane Dujarric បាននិយាយថា ក្រុមមួយបានរង់ចាំជាច្រើនម៉ោង សម្រាប់អ៊ីស្រាអែល ដើម្បីអនុញ្ញាតឱ្យពួកគេចូលទៅកាន់តំបន់នេះ ប៉ុន្តែគួរឲ្យស្ដាយ ពួកគេមិនអាចនាំយកការផ្គត់ផ្គង់ទាំងនោះចូលទៅក្នុងឃ្លាំងរបស់អង្គការសហប្រជាជាតិបានទេ ។

អ៊ីស្រាអែលបានយល់ព្រមកាលពីថ្ងៃអាទិត្យអនុញ្ញាតឱ្យបរិមាណអាហារមូលដ្ឋាន ចូលទៅហ្កាហ្សាជាទីដែលក្រុមអ្នកជំនាញពិភពលោកបានព្រមានអំពីទុរ្ភិក្សដែលជិតកើតមាន។ប៉ុន្តែសម្ពាធអន្តរជាតិលើអ៊ីស្រាអែលបានបន្តកើនឡើង។

អង់គ្លេសនិយាយថា ខ្លួននឹងផ្អាកកិច្ចពិភាក្សាពាណិជ្ជកម្មលើអ្វីដែលខ្លួនបានហៅថាជាការកើនឡើងផ្នែកយោធាមិនសមហេតុផលរបស់អ៊ីស្រាអែល នៅហ្កាហ្សា ដោយលោកនាយករដ្ឋមន្ត្រី Sir Keir Starmer បានពណ៌នាស្ថានភាពនេះថាមិនអាចទទួលយកបាន។ 

ទន្ទឹមនឹងនេះដែរ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas និយាយថា ប្លុកនេះនឹងពិនិត្យមើលឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួនជាមួយអ៊ីស្រាអែល ដោយគិតពីសកម្មភាពរបស់ខ្លួនក្នុងតំបន់ហ្កាហ្សា។ស្ថាប័នអង្គការសហប្រជាជាតិប៉ាន់ប្រមាណថា រថយន្តដឹកជំនួយ៦០០គ្រឿងក្នុងមួយថ្ងៃ ទើបអាចបំពេញតម្រូវការបាន ដើម្បីចាប់ផ្តើមដោះស្រាយវិបត្តិមនុស្សធម៌រ៉ាំរ៉ៃរបស់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm