Premier League តម្រូវ​ឱ្យ​ក្លិប​ធ្វើតេស្ត​លើ​កីឡាករ និង​បុគ្គលិក​រៀងរាល់ថ្ងៃ​

2021/12/15 10:09:06 pm        327

​បាល់ទាត់៖ ​ក្លិប​បាល់ទាត់​នៅ​ក្របខណ្ឌ​កំពូល English Premier League ទាំងអស់​ត្រូវធ្វើ​តេស្តរ​ក​មេរោគ Covid-19 ដោយ​ឧបករណ៍​តេស្ត​រហ័ស​ជា​រៀងរាល់ថ្ងៃ​លើ​កីឡាករ និង​បុគ្គលិក​ក្លិប​ទាំងអស់ដែល​នេះ​ជា​វិធានការ​របស់ Premier League ក្នុង​ការជួយ​ទប់ស្កាត់​ការរីក​រាល​ដាល​ឆ្លង​ខ្លាំង​នៃ​មេរោគ Covid-19 ប​ម្លែ​ង​ខ្លួន​អូ​មី​ក្រុង​។

​​Premier League បានបញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ​ថា សប្តាហ៍​មុន​មាន​ករណី​ឆ្លង ៤២ករណី​ថ្មី​ក្នុង​រយៈពេល ៧ថ្ងៃ​នៃ​សប្តាហ៍​មុន​។ ​​លើសពី​ការធ្វើ​តេស្ត​ជាប្រចាំ​រាល់ថ្ងៃ Premier League ក៏​តម្រូវឱ្យ​មានការ​ធ្វើតេស្ត​ម៉ាស៊ីន​ធំ PCR ពីរលើក​ផងដែរ​ក្នុង​មួយ​សប្តាហ៍​។​ ​​Brighton, Spurs, Leicester, Aston Villa និង Norwich សុទ្ធតែ​ក្លិប​ដែលមាន​ករណី​ឆ្លង​កាលពី​ថ្ងៃអាទិត្យ ស្របពេល​ជំនួប​រវាង Brighton និង Spurs ត្រូវបាន​លើក​ពេល​ផងដែរ​ ក្រោយ​ក្លិប​នៅ​ទីក្រុង​ឡុង​ដ៍​ឆ្លង​ច្រើន​នាក់​នៅក្នុង​ក្លិប​។​

​​ចំណែក​ការប្រកួត​របស់ Manchester United ធ្វើដំណើរ​ទៅ​ទឹកដី​របស់ Brentford យប់មិញ​ក៏ត្រូវ​បាន​លើក​ពេល​ដែរ​ បន្ទាប់ពី​ផ្ទុះ​ឆ្លង Covid-19 ច្រើន​នាក់​ក្នុង​ក្លិប​នៅ Old Trafford​។​ ​​សូមបញ្ជាក់ថា ​ការរកឃើញ​ករណី​ឆ្លង​ថ្មី​ដល់​ទៅ ៤២ករណី​ក្នុង​មួយ​សប្តាហ៍​នេះ​គឺ​អត្រា​ឆ្លង​ខ្ពស់បំផុត​ក្នុង​មួយ​សប្តាហ៍​តាំងពី Premier League ចាប់ផ្តើម​ធ្វើតេស្ត​ដំបូង​នៅ​រដូវ​កាល ២០១៩-២០២០៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm