រដ្ឋមន្ត្រី​រ​ប្ដេជ្ញា​បង្កើន​កិច្ចសហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​ជំរុញ​ឲ្យ​ប្រាក់​ឈ្នួល​អប្បបរមា​បន្ត​តម្លើង​ទៀត​

2021/12/16 12:57:24 am        544

​ភ្នំពេញ៖ ក្នុង​គោលបំណង​ជំរុញ​ដល់​ការវិវឌ្ឍ​​​ប្រាក់​ឈ្នួល​អប្បបរមារ​ឲ្យ​កាន់តែ​ល្អប្រសើរ​ទៅមុខ​ថែមទៀត ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បញ្ជាក់ថា នឹង​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការងារ និង​បង្កើន​កិច្ចសហការ​ជាមួយ​ដៃគូរ​ពាក់ព័ន្ធ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យប្រាក់​ឈ្នួល​អប្បបរមា​កាន់​តែមាន​ភាពប្រសើរឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

​នៅ​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​របាយការណ៍​ប្រាក់​ឈ្នួល​សកល​ឆ្នាំ​២០២០-២០២១ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ ឆ្នាំ​២០២១​នៅ​ទីស្តីការក្រសួង ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា កម្ពុជា​បាន​បន្ត​តំឡើង​ប្រាក់​ឈ្នួល​អប្បបរមា ២​ឆ្នាំ​ជាប់​គ្នា នៅក្នុង​ឆ្នាំ​២០២០ និង​២០២១ ខណៈ​ប្រទេស​ក្នុង​តំបន់ និង​ប្រទេស​ប្រកួតប្រជែង​ជាមួយ​កម្ពុជា បាន​ពន្យារពេល ឬ​មិនបាន​ផ្តល់​ឱកាស​ឱ្យមាន​ការជជែក​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​នោះ​ឡើយ នៅក្នុង​អំឡុងពេល​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

ឯកឧត្តម​បាន​បន្ត​ថា ការដំឡើង​នេះ បាន​បង្ហាញ​អំពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល ក្នុងការ​ធានា​និង​រក្សា​ស្ថិត​ភាព​ជីវភាព​របស់​កម្មករ​និយោជិត ដោយ​ឈរលើ​អភិក្រម​នៃ​ការវាយតម្លៃ តុល្យភាព រវាង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សង្គម​-​សេដ្ឋកិច្ច និង​ការងារ ទៅនឹង​និរន្តរភាព​នៃ​រោងចក្រ សហគ្រាស និង​ការ​ការពារ​ប្រាក់ចំណូល​របស់​កម្មក​រ​និយោជិត និង​គ្រួសារ ដែល​ស្របតាម​អនុសាសន៍​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)​។​

​​ទាក់ទិន​និង​សិក្ខាសាលា​ខាងលើនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា មាន​គោលបំណង ដើម្បី​ផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​បន្ថែម​អំពី​ការ​វិវឌ្ឍន៍​នៃ​ប្រព័ន្ធ​ប្រាក់​ឈ្នួល​អប្បបរមា​នៅក្នុង​តំបន់ ព្រមទាំង​វិធីសាស្ត្រ​ក្នុងការ​ពង្រឹង​ស្ថាប័ន​ទីផ្សារការងារ និង​ការរៀបចំ​គោលនយោបាយ​ប្រាក់​ឈ្នួល​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​បរិការណ៍​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​។

​របាយការណ៍​ប្រាក់​ឈ្នួល​សកល គឺជា​របាយការណ៍​សំខាន់​មួយ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ដែល​បានចេញ​ផ្សាយ​រៀងរាល់​ពីរ​ឆ្នាំ​ម្តង​។ របាយការណ៍​ដែល​បានចេញ​ផ្សាយ​ក្នុង​ឆ្នាំ​២០២០-២០២១​នេះ បាន​សិក្សា​ពី​ប្រព័ន្ធ​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ទូទាំង​ពិភពលោក និង​តួនាទី​របស់​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុងការ​កាត់បន្ថយ​វិសមភាព​សង្គម ព្រមទាំង​របៀប​នៃ​ការកំណត់ ឬ​ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​អាច​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។

​សិក្ខាសាលា​នេះ ក៏បាន​បង្ហាញ​យ៉ាងច្បាស់​នូវ​ការបន្ត​ការគាំទ្រ​យ៉ាងសកម្ម​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ជាមួយនឹង​រដ្ឋាភិបាល ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សំដៅ​លើកកម្ពស់​កម្រិត​ជីវភាព​រស់នៅ​របស់​កម្មករនិយោជិត​, លើកកម្ពស់​ភាព​ទាក់ទាញ និង​ភាព​អំណោយផល​នៃ​បរិយាកាស​សម្រាប់​សកម្ម​ភាព​ធុរកិច្ច​, ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅ​កម្ពុជា និង​សំដៅ​ឆ្លើយតប​ទៅនឹង​និន្នាការ​នៃ​ការផ្លាស់ប្តូរ​ក្នុង​និម្មាបនកម្ម​សេដ្ឋកិច្ច និង​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន និង​អនាគត​៕ ​អត្ថបទ៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm