អតីតអ្នកចាំទី Liverpool, Pepe Reina នឹងចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្រោយចប់រដូវកាលនេះ

2025/05/21 06:25:41 pm        121

អតីតអ្នកចាំទីអេស្ប៉ាញ និង Liverpool, Pepe Reina នឹងចូលនិវត្តន៍ពីអាជីពបាល់ទាត់ក្រោយចប់រដូវកាលនេះ។

         កីឡាករវ័យ ៤២ ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិបអ៊ីតាលី Como ដែលរូបគេនឹងបង្ហាញខ្លួនចុងក្រោយមុនចូលនិវត្តន៍នៅពេលជួប Inter Milan ថ្ងៃបិទរដូវកាលថ្ងៃពុធនេះ។

         Pepe Reina ដែលជាកីឡាករចេញពីថ្នាលយុវជនរបស់ Barcelona គឺជាសមាជិករបស់ក្រុមជម្រើសជាតិអេស្ប៉ាញដែលឈ្នះជើងឯក World Cup 2010 នៅអាហ្វ្រិកខាងត្បូង និង ជើងឯកអឺរ៉ុបឆ្នាំ ២០០៨ និង ២០១២។

         Reina បានផ្លាស់មកកាន់ Liverpool នៅឆ្នាំ ២០០៥ ផ្ទេរពី Villarreal និងបានឈ្នះជើងឯក FA Cup និង League Cup និងឈ្នះជ័យលាភីស្រោមដៃមាសនៅ Premier League ផងដែរបីរដូវកាលជាប់គ្នា។

         Reina បង្ហាញខ្លួនសរុបឱ្យ Liverpool បាន ៣៩៤ ប្រកួត មុនពេលចាកចេញនៅឆ្នាំ ២០១៤ និងចំណាយពេលក្នុងអាជីពបន្តរបស់ខ្លួនជាមួយ Bayern Munich, Napoli, AC Milan, Aston Villa, Lazio, Villarreal និងចុងក្រោយ Como នេះ។

         Reina បានបង្ហាញខ្លួនទី ១០០០ ប្រកួតអាជីពរបស់ខ្លួននៅពេលចាំទីឱ្យ Villarreal នៅឆ្នាំ​ ២០២៣៕

អត្ថបទ៖នាង ​សុភាវុធ


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        112
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm