ប្រមុខUN និយាយថាការតែងតាំងនាយករដ្ឋមន្ត្រីស៊ូដង់ នឹងជួយនាំមកនូវសន្តិភាព

2025/05/21 06:47:53 pm        263

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារ បានសម្តែងក្តីសង្ឃឹមថា ការតែងតាំងនាយករដ្ឋមន្ត្រីថ្មីនៅក្នុងប្រទេសស៊ូដង់ នឹងជួយបង្កើតសន្តិភាព។

លោក Stephane Dujarric អ្នកនាំពាក្យរបស់លោក Guterres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកអគ្គលេខាធិការ បានកត់សម្គាល់ពីក្រឹត្យមួយរបស់មេដឹកនាំប្រទេស ក្នុងការតែងតាំង លោក Kamil Idris ជានាយករដ្ឋមន្ត្រី។

សេចក្តីថ្លែងការណ៍បាននិយាយថា «លោកអគ្គលេខាធិការ សង្ឃឹមថាការតែងតាំងនេះនឹងបម្រើជាជំហានដំបូងឆ្ពោះទៅរកការពិគ្រោះយោបល់ ក្នុងគោលបំណងបង្កើតរដ្ឋាភិបាលក្រុមអ្នកជំនាញដែលមានមូលដ្ឋានដ៏ទូលំទូលាយ និងបង្កើតសន្តិភាព»។

លោក Guterres បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងឯកភាពគ្នាត្រូវតែជាអាទិភាព និងនាំទៅរកវឌ្ឍនភាពជាក់ស្តែងសម្រាប់ជាប្រយោជន៍ដល់ប្រជាជនស៊ូដង់ទាំងអស់ រួមទាំងគ្មានសំឡេងកាំភ្លើង ផ្តល់សេវាសំខាន់ៗដល់ប្រជាជន និងដាក់មូលដ្ឋានសម្រាប់ចក្ខុវិស័យរួមនៅពេលអនាគតរបស់ប្រទេសស៊ូដង់។

ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពបណ្តោះអាសន្ន លោក Abdel Fattah Al-Burhan ដែលជាមេបញ្ជាការកងទ័ព កាលពីថ្ងៃចន្ទបានចេញក្រឹត្យរដ្ឋធម្មនុញ្ញមួយ ដោយតែងតាំងលោក Kamil Idris ជានាយករដ្ឋមន្ត្រីថ្មី។ មុខតំណែងនាយករដ្ឋមន្ត្រី បាននៅទំនេរចាប់តាំងពីមេដឹកនាំស៊ីវិល លោក Abdalla Hamdok លាលែងពីតំណែងក្នុងខែមករា ឆ្នាំ២០២២ បន្ទាប់ពីរដ្ឋប្រហារយោធាដឹកនាំដោយ លោក Al-Burhan ក្នុងខែតុលា ឆ្នាំ២០២១។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        22
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm