មន្ត្រីរាជការ និងពលរដ្ឋនៅភ្នំពេញបន្តនាំគ្នាមកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ធានា​ភាព​ស៊ាំ​សហគមន៍​ ​ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

2025/05/21 08:52:53 pm        518

មន្ត្រីរាជការ ប្រជាពលរដ្ឋទូទៅ ក្នុងរាជធានីភ្នំពេញ បានអញ្ជើញមកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ដើម្បីបង្ការជាមុនសំដៅធានាភាពស៊ាំសហគមន៍ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្នាំ២០២៥ ពីក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ នៃ​មនី្ទរ​សុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។

បើតាមលោកវេជ្ជបណ្ឌិត ឃី សុខខេង អនុប្រធានមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ទទួល​បន្ទុក​បច្ចេកទេស​ តំណាងលោកវេជ្ជបណ្ឌិត អ៊ុន សុភ័ស្ភ នាយកមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេច​ម៉ែ ថ្លែងប្រាប់ BTV ឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌ ឬស្សីកែវ និង​ខ​ណ្ឌ​ជ្រោយ​ចង្រ្វា នៅថ្ងៃនេះបានបន្តមកទទួលថ្នាំបង្ការជំងឺកូវីដ-១៩ ដោយ​ស្ថាន​ភាព​បច្ចុប្បន្ន​មាន​ការ​ផ្ទុះ​រីក​រាល​ដាល​ជំងឺកូវីដ-១៩ បំប្លែងថ្មីនៅតែបន្តកើតមាន។ ដូច្នេះដើម្បីបង្ការការពារជំងឺកូវីដ-១៩ លោក​បានអំពាវនាវដល់ប្រជាពលរដ្ឋ មានអាយុចាប់ពី១២ឆ្នាំឡើងទៅ មកចាក់វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-១៩ ដូសជំរុញ។

ចំណែកមន្ត្រីរាជការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ មកចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងមនី្ទរ​ពេទ្យ​បង្អែក​សម្តេច​ឪ សម្តេចម៉ែ បានយល់ថា ការមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ឬ​ដូស​បន្ថែម គឺបានការពារសុខភាពបានយ៉ាងច្រើន ស្របពេលដែលជំងឺកូវីដ-១៩ កំពុង​រីក​រាល​ដាល​ឡើង​វិញ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ឃី សុខខេង បញ្ជាក់ទៀតថា ក្រៅពីផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ មនី្ទរពេទ្យបង្អែក ក៏មានផ្តល់សេវាកម្មជាច្រើន ជូនបងប្អូនប្រជាពលរដ្ឋ ដូចជា៖ជំងឺមិនឆ្លង ទឹក​នោមផ្អែម លើសសម្ពាធឈាម ជំងឺកាមរោគ ជំងឺអេដស៍ ផ្នែកជំងឺទូទៅ ផ្នែកសម្ភព និង​ពិនិត្យ​ផ្ទៃ​ពោះ ជាពិសេសចាប់ពីខែឧសភានេះ គឺជារដូវគ្រុនឈាម សូមអំពាវ​នាវ​ដល់​ប្រ​ជាពលរដ្ឋ​ទាំង​អស់​មានការប្រុងប្រយ័ត្ន៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        372
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        400
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        508

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm