ទឹកជំនន់យ៉ាងគំហុក វាយប្រហារទីប្រជុំជនអូស្ត្រាលី បង្ខំឱ្យអ្នកស្រុករត់ឡើងលើដំបូលផ្ទះគេចពីគ្រោះថ្នាក់

2025/05/21 09:06:37 pm        330

ភ្លៀងធ្លាក់ខ្លាំងនៅភាគអាគ្នេយ៍អូស្ត្រាលី បានបង្កជាទឹកជំនន់យ៉ាងគំហុក និងកាត់ផ្តាច់ទីប្រជុំជនទាំងមូលនៅថ្ងៃពុធ (២១ ឧសភា) នេះ ដោយបង្ខំឱ្យអ្នកស្រុកមួយចំនួនដែលជាប់ខ្លួនក្នុងទឹក ត្រូវរត់ឡើងលើដំបូលលំនៅឋានរបស់ពួកគេដើម្បីគេចចេញពីគ្រោះថ្នាក់ ខណៈអាជ្ញាធរបានចេញបញ្ជាជម្លៀសភ្លាមៗដោយសារកម្រិតទឹកទន្លេឡើងលើសកម្រិតអាសន្ន។

ទីប្រជុំជនជនបទនៅតំបន់ Hunter និងតំបន់ Mid North Coast នៃរដ្ឋ New South Wales ដែលជារដ្ឋមានប្រជាជនច្រើនជាងគេរបស់អូស្ត្រាលី បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុតពីភ្លៀងធ្លាក់ ដោយតំបន់ខ្លះទទួលបានទឹកភ្លៀងលើសពី ៤ខែ ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងកន្លងមក។

នៅក្នុងបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួន ការិយាល័យឧតុនិយមអូស្ត្រាលី បាននិយាយថា តំបន់មួយចំនួនអាចទទួលបានភ្លៀងរហូតដល់ ៣០០មីលីម៉ែត្រ ក្នុងពេល ២៤ម៉ោងបន្ទាប់ ដែលស្មើនឹង ៣ដងនៃចំនួនសរុបជាមធ្យមសម្រាប់ខែឧសភា។ រូបភាពដែលចែករំលែកលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញអ្នកស្រុកមួយចំនួនកំពុងអង្គុយនៅខាងក្នុងផ្ទះរបស់ពួកគេក្នុងទឹកយ៉ាងជ្រៅ រង់ចាំក្រុមសង្គ្រោះ។

នៅក្នុងទីប្រជុំជន Taree និង Glenthorne ដែលស្ថិតនៅតាមដងទន្លេ Manning ជាង ៣០០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងស៊ីដនី អាជ្ញាធរនិយាយថា អ្នកស្រុកមួយចំនួនបានជាប់ខ្លួននៅលើដំបូលផ្ទះ និងរានហាល ដោយក្រុមសង្គ្រោះបន្ទាន់កំពុងជួបការលំបាកពេញមួយយប់ដើម្បីចូលទៅកាន់តំបន់នេះតាមទូក ឬផ្លូវអាកាស៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm