អាជ្ញាធរខេត្តកំពង់ធំ ចាប់ផ្តើមដាំកូនឈើក្នុងតំបន់បីលើផ្ទៃដីដំបូង ៦២ហិកតា

2021/12/16 04:00:20 pm        394

កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ ចាប់ផ្តើមដាំកូនឈើនៅក្នុងតំបន់បី ដែលបានហូតប្រមាណ ៦២ហិកតា ក្នុងចំណោមផ្ទៃដីសរុបប្រមណជាង ៥ម៉ឺនហិកតា មានដើមត្នោត ឬស្សី និងដើមរាំង។

នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១, ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដាំនាំសហការី ចុះដាំកូនឈើលើដីដែលបានដកហូត ក្នុងភូមិសាស្ត្រតំបន់បី។ ក្នុងឱកាសនោះដែរ ឯកឧត្តម លើកឡើងថា ថ្ងៃនេះ គឺជាជំហ៊ានដំបូង ដែលរដ្ឋបាលខេត្តកំពង់ធំ ចាប់ផ្តើមដាំកូនឈើជាប្រភេទឈើអាចលូតលាស់ ក្នុងទឹកលើផ្ទៃដីដំបូងប្រមាណជាង ៦២ហិកតា ដែលមានដើមត្នោត ដើមឬស្សី និងដើមរាំង។ ដើមឈើទាំងអស់នេះ ត្រូវបានកំណត់ចម្ងាយពីមួយដើមទៅមួយដើមប្រវែង ៧ម៉ែត្រ លំនាំជាជួរ អាចបង្កើតជាតំបន់ទេសចរណ៍នៅថ្ងៃអនាគត ជាពិសេស គឺនឹងបង្កើតជាទំរកត្រីពងកូនឡើងវិញ ក្នុងរដូវទឹកតម្លើង។ ឯកឧត្តមបន្តថា ការដាំដុះនេះ ធ្វើឡើងនៅលើដីទំនេរ មិនទាន់បង្ករបង្កើនផលនៅឡើយ! ចំពោះដីដែល បងប្អូនប្រជាពលរដ្ឋបានសាបព្រោះរួចនោះ គឺត្រូវរង់ចាំឲ្យប្រជាពលរដ្ឋប្រមូលផលមួយលើកសិន។

ឯកឧត្តម បន្ថែមថា ព្រំប្រទល់តំបន់បី ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ជាប់ស្រុកចំនួន៥ មាន ស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ និងស្រុកស្ទោង ប្រវែងសរុបប្រមាណជាង ១១៨គីឡូម៉ែត្រ! ដែលបច្ចុប្បន្ននេះ ផ្ទៃដីដែលក្រុមការងារវាស់វែងបានសរុបបានជាង ១.៤០០ក្បាលដី លើផ្ទៃប្រមាណជាង ៥០.០០០ហិកតា! ទន្ទឹមនោះប្រជាពលរដ្ឋដែលព្រមប្រគល់ដីឲ្យរាជរដ្ឋាភិបាលវិញមានចំនួន ៩១៥គ្រួសារ លើផ្ទៃដីប្រមាណជាង ៥.១០០ហិកតា។ ឯកឧត្តមឧត្តមបញ្ជាក់បន្ថែមថា ការអាស្រ័យផលដំណាំស្រូវរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់បីត្រូវពឹងផ្អែកលើការប្រើប្រាស់ទឹកអាងស្តុបសម្រាប់បញ្ចូលទៅកាន់ស្រែ ដែលមានសរុបចំនួន៣២ អាង មានផ្ទៃដីសរុប ជាង១៤ម៉ឺនហិកតា! អាងទឹកទាំងអស់នេះ នឹងធ្វើការដកហូតទាំងស្រុងមកជាសម្បត្តិរដ្ឋវិញ ជាគោលការណ៍បន្ទាប់ នឹងស្នើរសុំគោការណ៍រាជរដ្ឋាភិបាលរំលាយអាងចោល និងបន្តសកម្មភាពដាំដុះកូនឈើ ការពារការចូលទន្ទ្រានកាន់កាប់ដីនៅក្នុងតំបន់ឲ្យបានគង់វង្សឡើងវិញឲ្យខានតែបាន៕ អត្ថបទ៖ លី សាងស៊ីន


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        350
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        374
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm