សាធារណជនផុលផុសចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» គាំទ្រមន្ទីរពេទ្យគន្ធបុប្ផា

2025/05/21 10:01:07 pm        386

បន្ទាប់ពីមានការជូនដំណឹងស្ដីពីការរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់​មូល​និធិ​គន្ធបុប្ផាកម្ពុជា,សាធារណជនផុលផុសបានចូលរួមបរិច្ចាគថវិការក្នុងយុទ្ធនាការនេះ ដើម្បី​រួម​គ្នា​ជួយគាំទ្រសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យគន្ធបុប្ផា។

សាធារណជន នៅថ្ងៃទី២១ខែឧសភានេះ បានប្រាប់BTVឲ្យដឹងថា ក្នុងនាមប្រជាពលរដ្ឋខ្មែរ និង​ធ្លាប់​មានកូនចៅចូលសម្រាកព្យាលបាលនៅមន្ទីរពេទ្យគន្ធបុប្ផា គឺមិន​អាច​ភ្លេច​គុណ​ឡើយ​ចំពោះ​មន្ទីរ​ពេទ្យនេះ ដែលបានជួយស្រោចស្រង់អាយុជីវិតសាច់ញាត្តិរបស់ពួកគេ។ លើសពីនេះ សាធារណៈបា​នគាំទ្រ និងពេញចិត្តបរិច្ចាគថវិកាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បី​រួម​គ្នា​ជួយគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាឱ្យដំណើរជារៀងរហូត។

នៅក្នុងបណ្តាញ​ហ្វេសប៊ុកវិញ សាធារណជនផុលផុសក៍បានចូលរួមផ្សព្វផ្សាយ និងបរិច្ចាគ​ថវិកា​តាម​​លទ្ធភាពរៀងៗខ្លួនក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដោយក្នុង​នោះ​មាន​គណនី​ហ្វេសប៊ុក​ជា​ច្រើន​ដូចជា៖ តារាចម្រៀង លោក ម៉ាន់ វណ្ណដា បានបរិច្ចាគថវិកា១០លានរៀល ឧញ៉ា នឹម វណ្ណៈ ១ពាន់ដុល្លា វ៉ាន់ណារី សេង ២៤ម៉ឺនរៀល និង បូរ៉ាវី លក្ខណ៍ ១ម៉ឺន​រៀល​ជា​ដើម។

បើ​តាមសេចក្តី​ជូន​ដំណឹងរបស់មូលនិធិគន្ធបុប្ផាកម្ពុជាចេញផ្សាយនៅពេលថ្មីៗនេះ បានឲ្យដឹងថា ក្រោម​គំនិតផ្តួចផ្តើមដ៍ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធាន​កិត្តិយស​នៃ​មូលនិធិគន្ធបុប្ផាកម្ពុជា,មូលនិធិនឹងរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែល​មាន​រយៈ​ពេល១ខែពេញ ពោលចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចូលរួម​អបអរ​សាទរ ទិវាកុមារអន្តរជាតិ១មិថុនា និងជាការរម្លឹក​ឱ្យ​មាន​ការ​បន្ត​ចូល​រួម​បរិច្ចាគ​ជូន​មូល​និធិ​គន្ធ​បុប្ផា​កម្ពុជា ដើម្បីរួមគ្នានាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារ ព្រមទាំង​ស្រ្តី​មាន​ផ្ទៃ​ពោះ នៅកម្ពុជា ក្នុងស្មារតី«ខ្មែរជួយខ្មែរ»។

ពិធីបើកយុទ្ធនាការនេះ នឹងរៀបចំធ្វើឡើងនៅថ្ងៃទី១ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅមន្ទីរ​ពេទ្យ​គន្ធ​បុប្ផា រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ពីលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        99
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm