ចិនសន្យាផ្តល់ប្រាក់ ៥០០លានដុល្លារដល់ WHO ក្នុងរយៈពេល ៥ឆ្នាំខាងមុខ

2025/05/21 10:27:26 pm        54

តាមរយៈសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ (ទី២០ ខែឧសភា) ដែលត្រូវបានចែករំលែកជាមួយសារព័ត៌មាន Anadolu បេសកកម្មចិនប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានឲ្យដឹងថា ប្រទេសចិនបានសន្យាផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ៥០០លានដុល្លារដល់អង្គការសុខភាពពិភពលោក (WHO) ក្នុងរយៈពេល៥ឆ្នាំខាងមុខ។

បេសកកម្មនេះបានបញ្ជាក់ថា ការផ្តល់មូលនិធិ សម្រាប់ទីភ្នាក់ងាររបស់ UN មួយនេះ នឹងរួមបញ្ចូល «ការបង្កើននូវវិភាគទានដែលត្រូវបានវាយតម្លៃ ចំនួនទឹកប្រាក់ជាក់លាក់នៃការបរិច្ចាគដោយស្ម័គ្រចិត្ត និងការគាំទ្រគម្រោងតាមរយៈមូលនិធិអភិវឌ្ឍន៍សកល និងមូលនិធិសហប្រតិបត្តិការខាងត្បូង-ខាងត្បូង»។

សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា៖ «ប្រទេសចិនតែងតែគាំទ្រ WHO ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសុខភាពសាធារណៈអន្តរជាតិ និងពង្រឹងអភិបាលកិច្ចសុខភាពសកល»។

បេសកកម្មនេះបានសង្កត់ធ្ងន់ថា ការប្រើប្រាស់ពិតប្រាកដនៃមូលនិធិដែលត្រូវបានសន្យាផ្ដល់ជូននេះ «នឹងត្រូវបានយល់ព្រមដោយភាគីទាំង២» ដោយបន្ថែមថា ប្រទេសចិនកំពុង «ទន្ទឹងរង់ចាំធ្វើការជាមួយ WHO ដើម្បីស្វែងរកបន្ថែមទៀតនូវយន្តការកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ជំនួយហិរញ្ញវត្ថុ»។

គួរបញ្ជាក់ថា សេចក្តីប្រកាសនេះកើតមានឡើងចំពេលដែល WHO កំពុងប្រឈមនឹងបញ្ហាផ្តល់មូលនិធិ បន្ទាប់ពីការសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពីអង្គការនេះ និងកាត់បន្ថយការរួមចំណែកផ្នែកហិរញ្ញវត្ថុ ដែលធ្វើឲ្យវាក្លាយជាការវិវត្តគួរឲ្យកត់សម្គាល់ នៅក្នុងទិដ្ឋភាពហិរញ្ញវត្ថុរបស់ទីភ្នាក់ងារនេះ៕

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        10
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        12
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm