ពលរដ្ឋខេត្តស្វាយរៀងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបានវិភាជន៏ថវិកាស្ថាបនាផ្លូវបេតុងដាក់អោយពួកគាត់ប្រើប្រាស់

2025/05/21 11:06:54 pm        176

ស្វាយរៀង ៖ ផ្លូវលំជនបទក្រាលបេតុង ប្រវែងជាង៩ពាន់ម៉ែត្រ ស្ថិតនៅក្នុងភូមិពោម្អម ឃុំត្នោត ស្រុកកំពង់រោទ៏ ខេត្តស្វាយរៀង ដែលជាអំណោយដ៏ថ្លៃថ្លៃរបស់រាជរដ្ឋាភិបាល ប្រើប្រាស់ថវិកាមូលនិធិឃុំ ប្រចាំឆ្នាំ២០២៥ ត្រូវបានចាប់ផ្តើមស្ថាបនា និងត្រៀមដាក់អោយពលរដ្ឋប្រើប្រាស់នៅប៉ុន្មានថ្ងៃខាងមុខនេះ ។

តំណាងពលរដ្ឋ ភូមិពោម្អម ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង លោកស្រី ដានី  ក្នុងពេលចូលរួមបើកការដ្ឋានស្ថាបនាផ្លូវ នៅថ្ងៃទី២១ ខែឧសភា  ឆ្នាំ២០២៥នេះបានសំដែងនូវការសប្បាយរីករាយ និងគោរពថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចបានគិតគូរស្ថាបនាផ្លូវក្រាលបេតុង ឆ្លងកាត់ភូមិ ឃុំរបស់ពួកខ្ញុំ ខណ:ដែលកាលពីមុននៅក្នុងភូមិឃុំ របស់ពួកយើងខ្ញុំ ពិបាកក្នុងការធ្វើដំណើរនិងផ្លាស់ប្តូរទំនិញខ្លាំងណាស់ ហើយពុំមានផ្លូវល្អសម្រាប់ប្រើប្រាស់ដូចបច្ចុប្បន្ននេះទេ តែសុំដល់ក្រុមការងារស្ថាបនា ធ្វើផ្លូវអោយបានងាយរំដោះទឹក ខណៈដែលក្រុមការងារស្ថាបនាផ្លូវបច្ចុប្បន្ននេះពួកគាត់អាចទទួលយកបាន ។ ​

មានប្រសាសន៏បើកការដ្ឋាននាឪកាសនោះ លោក សុច ពិសី អភិបាលស្រុកកំពង់រោទ៏ បានណែនាំដល់ពលរដ្ឋ ត្រូវចូលរួមបដិភាគដីចំណីផ្លូវ ដើម្បីផ្តល់ឪកាសជូនក្រុមការងារស្ថាបនាផ្លូវអោយបានល្អ ពិសេសត្រូវចូលរួមជាមួយរដ្ឋបាលឃុំ មេភូមិ ដើម្បីធ្វើការត្រួតពិនិត្យការងារស្ថាបនាផ្លូវរបស់ក្រុមការងារ សំដៅរកគុណភាពធានាការប្រើប្រាស់ផ្លូវបានយូរអង្វែង ពីព្រោះផ្លូវដែលរាជរដ្ឋាភិបាល បានវិភាជន៏ថវិកាស្ថាបនានេះ គឺជាផ្លូររបស់បងប្អូនប្រើប្រាស់រាលថ្ងៃ។

 ជាមួយនោះដែរលោកអភិបាលស្រុក ក៏បានណែនាំដល់ក្រុមការងារស្ថាបនាផ្លូវត្រូវធ្វើអោយបានត្រូវនិងគម្រោង ដើម្បីធានាការប្រើប្រាស់សំណង់ ពិសេសបញ្ជៀសពីការរិះគន់ពីមជ្ឈដ្ឋានពលរដ្ឋខណៈដែលក្រុមការងារធ្វើអោយរួចពីដៃ ពីព្រោះបច្ចុប្បន្នពលរដ្ឋមួយចំនួនបានចេះដឹងនៃការប្រើប្រាស់បច្ចេកទេសសំណាង់ច្រើនណាស់ដែរ​។

ដើម្បីធានាដល់ការប្រើប្រាស់ផ្លូវបានយូរអង្វែង លោក អភិបាលស្រុកក៏បានស្នើដល់ពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ត្រូវចូលរួមថែរក្សា តាមរយះកាប់បង្ហូរទឹកដក តាមផ្លូវក្នុងករណីមានទឹក រៀបចំធ្វើរបងផ្ទះសំបែង និងដាំបន្លែ បង្ការ ឬផ្កាណាដែលទាក់ទាញភ្នែកអ្នកធ្វើដំណើរឆ្លងការមូលដ្ឋានយើង ។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm