សមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យឃាត់រថយន្ត២គ្រឿងដឹកសាច់ជ្រូកបង្កក ខូចគុណភាព ២៣កេស

2025/05/21 11:49:00 pm        553

នៅរសៀល​ថ្ងៃទី២០ឧសភាម្សិលមិញនេះ កំលាំងការិយាល័យផលិតកម្ម និង បសុព្យាបាល ខេត្ត​បន្ទាយ​មានជ័យ បានសហការជាមួយសមត្ថកិច្ច ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើ រត់​ពន្ធ​តំបន់​៥ គយខេត្តបបន្ទាយមានជ័យ ចុះចាប់រថយន្ត តាក់ស៊ីបានចំនួន ២គ្រឿង ដែលលួច​ដឹក​សាច់​ជ្រូក បង្កក ខូចគុណភាពខុសច្បាប់ចំនួន ២៣កេស ស្មើ នឹង ១.១៥០គីឡូក្រាម បាន​នៅ​ចំណុច​ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

 

លោក ហ៊ុយ ទូច ប្រធាន ការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ផលិតផលសាច់ជ្រូក បង្កកដែល​កំលាំង​ចម្រុះ​បង្រ្កា​ប​បាន​ដឹកតាមរថយន្តតាក់ស៊ី២គ្រឿង មានម៉ាក ស៊ីណា និង លុចស៊ីស៣០០ ដឹក​ចេញ​ពី​ក្រុង​ប៉ោយ​ប៉ែត​ឆ្ពោះ​ទៅក្រុងភ្នំពេញដើម្បីលក់ចែកចាយបន្តតាមទីផ្សារ។

លោក ហ៊ុយ ទូច បានឲ្យដឹងបន្តទៀតដឹងថា ផលិតផល សាច់ជ្រូក បង្កកដែល បង្រ្កាប​បាន​ខាង​លើក្រោមការ​សហការយ៉ាងល្អរវាងគយចល័តក្រសួង បន្ទាប់ពីទទួលបានព័ត៌មាន ពីការលួច​នាំ​ចូល​ដោយ​ខុសច្បាប់​នូវ​សាច់ជ្រូកពី​ក្រៅប្រទេស តាមរថយន្តតាក់ស៊ីពីរគ្រឿងក្នុង​គោលដៅនាំពី​ក្រុង​ប៉ោយ​ប៉ែតឆ្ពោះទៅលក់នៅក្រុងភ្នំពេញ។

ក្រោយពីកំលាំង​ចម្រុះបង្ក្រាបបានហើយតាមការត្រួកពិនិត្យសាច់ជ្រូកទាំងនោះ រួមមានគ្រឿងក្នុង និងបំណែកសាច់បង្កកខូចគុណភាព​ខុសច្បាប់ចំនួន ២៣កេស ស្មើនឹង ១.១៥០គីឡូក្រាម ។ ផលិត​ផល​ទាំងនោះ ភាគច្រើនបានខូចគុណភាពអស់ហើយ ព្រោះតែរក្សាទុកក្នុងសីតុណ្ហភាព ការ​វេចខ្ចប់មិនសមស្របនិងមានរយ:ពេលច្រើនថ្ងៃទៀតផង។

ចំណែក​ម្ចាស់​រថយន្តដែលទទួលដឹកទំនិញក៏គ្មានការអនុញាតច្បាប់អ្វីនោះដែរ ហើយក្នុង​ការ​បង្ក្រាប​នោះ​សមត្ថកិច្ចចម្រុះបានដកហូតផលិតផលសាច់បង្កកដែលមានសាធាតុគីមីខាងលើ ត្រូវ​សមត្ថកិច្ចចម្រុះបានធ្វើកំណត់ហេតុដកហូត និងដុតកម្ទេចចោលភ្លាមៗ ផងដែរ៕ 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        28
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        236
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm