រាជរដ្ឋាភិបាលបានកំពុងបន្តវិនិយោគផ្លូវជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន

2025/05/22 02:05:07 am        281

កោះកុង ៖ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងមួយឆ្នាំៗ បានចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ នៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសផ្លូវនៅតាមជនបទ សំដៅជំរុញការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃដល់គ្រួសារ នៅតាមសហគមន៍ និងការចូលរួមក្នុងកំណើនសេដ្ឋកិច្ច។

​ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង នៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង ៤ គីឡូម៉ែត្រ ទទឹង ៨ ម៉ែត្រ និង សំណង់សិល្បការ្យផ្សេងៗ នៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះថា ជុំវិញការភិវឌ្ឍន៍ នៅតាមជនបទ, សមិទ្ធផលរបស់រាជរដ្ឋាភិបាលជាច្រើន បាននិងកំពុងកើតឡើងជាបន្តបន្ទាប់ ក្នុងគោលបំណងកែលម្អលក្ខខណ្ឌរស់ នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់ការផ្តល់សេវាសង្គមជាច្រើន ក្នុងនោះសម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទ បាននិង កំពុងលើកកម្ពស់សុខុមាលភាព និងបរិស្ថានរស់នៅ ជាពិសេសការវិនិយោគផ្លូវជនបទ ដើម្បីកាត់បន្ថយគម្លាតរវាងតំបន់ជនបទ និង ទីក្រុងជាដើម។

ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ជាក់ស្តែងការស្ថាបនាផ្លូវជនបទ ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួង បានស្ថាបនា ស្តារ និងការកែលម្អផ្លូវជនបទ គិតមកដល់ពេលនេះបានចំនួនសរុបជាង ៥ ម៉ឺនគីឡូម៉ែត្រ និងបានកំពុងជំរុញអភិវឌ្ឍន៍ ជាបន្តបន្ទាប់ ក្រោមគម្រោងវិនិយោគផ្ទាល់របស់រាជរដ្ឋាភិបាល ក្នុងនោះខេត្តកោះកុង ក៏មានគម្រោងជាច្រើនដែលអនុវត្តសម្រេចបាន នាពេលកន្លងមក និងមានគម្រោងថ្មីៗកំពុងអនុវត្តន៍ជាហូរហែរ ជាពិសេសនៅតំបន់ជ្រោយប្រស់នេះជាដើម, ដែលនេះជាការជំរុញ បង្កើតនូវបរិយាកាសអំណោយផលដល់ការរស់នៅរបស់ប្រជាជន មានផ្លូវល្អសម្រាប់ធ្វើដំណើរ ការរកទទួលទាន និងការធ្វើអាជីវកម្ម និងពាណិជ្ជកម្មផ្សេងៗជាដើម ពោលគឺ មានផ្លូវ គឺមានការអភិវឌ្ឍន៍ ដែលជាផ្នែកមួយ នៃការជំរុញសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យកាន់តែ ប្រសើរ និងអាចក្លាយជាតំបន់រីកចម្រើននៅពេលខាងមុខ។

ជុំវិញផ្លូវខាងលើនេះដែរ ឯកឧត្តម ផូ ផារិទ្ធ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានវិស្វកម្ម ក្រសួងការពារ ជាតិ ដែលបានខិតខំប្រឹងប្រែងស្ថាបនាផ្លូវមួយនេះ សម្រេចបានជាផ្លែផ្កា និងប្រកបដោយគុណភាព ទោះបីបច្ចុប្បន្នផ្លូវនេះមិនទាន់ មានប្រជាពលររដ្ឋរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រើនក៏ដោយ តែទៅពេលខាងមុខ ផ្លូវនេះនិងអាចក្លាយទៅជាផ្លូវសេដ្ឋកិច្ច ជួយជំរុញ ដល់សកម្មភាពសេដ្ឋកិច្ចជនបទ និងជួយបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនីមួយៗនៅក្នុងសហគមន៍ តាមរយៈសកម្មភាពផ្សេងៗ ដូចជា៖ ការជំរុញលើការងារដាំដុះដំណាំ, ការចិញ្ចឹមសត្វ, សិប្បកម្ម, សេវាកម្មខ្នាតតូច, សហគ្រាសគ្រួសារ និងការកសាងផ្សារជនបទ ជាដើម៕

អត្ថបទ៖សុនរ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        160
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm