ប្រធានាធិបតីរុស្ស៊ីលោក Putin និយាយថា ស្ថានភាពក្នុងតំបន់ Kursk នៅតែលំបាក

2025/05/22 02:10:14 am        85

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបំពេញទស្សនកិច្ចទៅកាន់តំបន់ Kursk ជាលើកដំបូង ចាប់តាំងពីកងកម្លាំងរុស្ស៊ីរុញច្រានទាហានអ៊ុយក្រែនឲ្យចាកចេញពីតំបន់នោះកាលពីខែមុន ។

វិមានក្រឹមឡាំងនិយាយថា អំឡុងដំណើរទស្សនកិច្ចកាលពីថ្ងៃអង្គារ លោក Putin បានជួបក្រុមមន្រ្តីអង្គការស្ម័គ្រចិត្តនៅក្នុងតំបន់នោះ និងបានបំពេញទស្សនកិច្ចទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Kursk-II ។

រូបភាពវីដេអូឃ្លីបរបស់ទូរទស្សន៍រដ្ឋរុស្ស៊ីឃើញលោក Putinជួបជាមួយក្រុមស្ម័គ្រចិត្ត និងក្រុមមន្រ្តីក្នុងស្រុកនៅក្នុងតំបន់ រួមទាំងអភិបាលតំបន់ស្តីទីលោក Alexander Khinshtein ។

វិមានក្រឹមឡាំង រាយការណ៍ថា លោក Putin អមដំណើរទៅជាមួយដោយលោក Sergei Kiriyenko គឺជានាយអគ្គសេនាធិការរងកងទ័ពរបស់វិមានក្រឹមឡាំង ។

រុស្ស៊ីនិយាយកាលពីចុងខែមេសាថា ខ្លួនបានរុញច្រានទាហានអ៊ុយក្រែនចេញពីតំបន់ Kursk ជាការបញ្ចប់ការវាយប្រហារទ្រង់ទ្រាយធំបំផុតចូលក្នុងទឹកដីរុស្ស៊ី ចាប់តាំងពីសង្រ្គាមលោកលើកទី ២ ។

រយៈពេលជាង ២ឆ្នាំនៃការវាយលុកកាលពីឆ្នាំ ២០២២របស់រុស្ស៊ី អ៊ុយក្រែនបានបើកការវាយប្រហារទ្រង់ទ្រាយធំរបស់ខ្លួននៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៤ ឆ្លងកាត់ព្រំដែនរុស្ស៊ីចូលទៅក្នុងតំបន់ Kursk ដោយមានការគាំទ្រពីយានដ្រូន និងអាវុធធន់ធ្ងន់លោកខាងលិច ។ នៅពេលនោះ កងកម្លាំងអ៊ុយក្រែនដណ្តើមបានទឹកដី ១.៤០០គ.មក្រឡានៅតំបន់ Kursk ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        100
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        90
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm