វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងការពារនាវារបស់ខ្លួន នៅសមុទ្របាល់ទិក គ្រប់មធ្យោបាយដែលមាន

2025/05/22 02:12:22 am        167


វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី២១ ខែឧសភា) នេះ បានបញ្ជាក់ប្រាប់ថា ប្រទេសរុស្ស៊ីនឹងការពារនាវារបស់ខ្លួន ដែលប្រើប្រាស់ផ្លូវសមុទ្របាល់ទិក ជាមួយនឹងគ្រប់មធ្យោបាយដែលមាន ហើយថា ការប៉ុនប៉ងមិនបានសម្រេចរបស់អេស្តូនី ក្នុងការរឹបអូសនាវាដឹកប្រេងនៅទីនោះ ថ្មីៗនេះ បានបង្ហាញថា ទីក្រុងមូស្គូអាចឆ្លើយតបដោយវិធានការតឹងរ៉ឹង ប្រសិនបើចាំបាច់។

អេស្តូនីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ទីក្រុងមូស្គូបានបញ្ជូនយន្តហោះចម្បាំងរយៈខ្លីចូលទៅក្នុងដែនអាកាសរបស់អង្គការណាតូ នៅលើសមុទ្របាល់ទិក អំឡុងពេលមានការប៉ុនប៉ងរបស់អេស្តូនី ដើម្បីបញ្ឈប់នាវាដឹកប្រេងឆ្ពោះទៅរុស្ស៊ី ដែលត្រូវបានគិតថា ជាផ្នែកនៃ «កងនាវាស្រមោល» ដែលផ្គើននឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូ។

បន្ទាប់មកកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក រុស្ស៊ី ដែលជាប្រទេសនាំចេញប្រេងធំជាងគេទី២ របស់ពិភពលោក បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានឃាត់នាវាដឹកប្រេងដែលគ្រប់គ្រងដោយក្រិក នៅក្នុងដែនទឹករុស្ស៊ី បន្ទាប់ពីវាបានចាកចេញពីកំពង់ផែអេស្តូនី។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍សាធារណៈ ERR របស់អេស្តូនី។

ការឃាត់នាវានេះ ដែលបន្ទាប់មកត្រូវបានរុស្ស៊ីដោះលែង បានជំរុញឲ្យមានក្ដីបារម្ភ អំពីការរំខានដល់ការដឹកជញ្ជូន នៅក្នុងផ្លូវសមុទ្របាល់ទិកដ៏មមាញឹកដែលត្រូវបានប្រើប្រាស់ ដើម្បីដឹកជញ្ជូនប្រេង។

នៅពេលត្រូវបានសួរថា តើរុស្ស៊ីអាចធ្វើអ្វីបាន ដើម្បីការពារផលប្រយោជន៍ដឹកជញ្ជូនរបស់ខ្លួន នៅសមុទ្របាល់ទិកពីអ្វីដែលទីក្រុងមូស្គូ បានពិពណ៌នាថា ជាសកម្មភាពអរិភាពពីរដ្ឋសមាជិកសហភាពអឺរ៉ុប និងអង់គ្លេស អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «ខណៈព្រឹត្តិការណ៍ចុងក្រោយបំផុតទាក់ទងនឹងការប៉ុនប៉ងវាយប្រហាររបស់ចោរសមុទ្រ លើនាវាដឹកប្រេងមួយ បានកើតឡើង  រុស្ស៊ីបានបង្ហាញឲ្យឃើញថា ខ្លួនមានសមត្ថភាពឆ្លើយតបយ៉ាងខ្លាំងក្លា»។

លោក Peskov បានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រើប្រាស់ «គ្រប់មធ្យោបាយ» ដែលខ្លួនមាន នាពេលអនាគត ដើម្បីឆ្លើយតបទៅនឹងហេតុការណ៍បែបនេះ នៅក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ ហើយមានជម្រើសឆ្លើយតបជាច្រើនដែលត្រូវជ្រើសរើស៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        18
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        62
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm