វីរុស​ប​ម្លែ​ង​ថ្មី Omicron អាច​មាន​ឥទ្ធិពល​ចម្លង​ខ្លាំង​នៅ​អឺរ៉ុប​នៅ​ពាក់កណ្ដាល​ខែ​មករា​ឆ្នាំក្រោយ

2021/12/16 05:42:05 pm        502

​អឺរ៉ុប៖ ប្រធាន​សហភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen កាលពី​ថ្ងៃ​ពុធ ទី១៥ ខែធ្នូបាន​ព្រមាន​ថា វីរុស COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Omicron អាចមាន​ឥទ្ធិពល​ឆ្លង​ខ្លាំង​នៅ​អឺរ៉ុប​នៅ​ខែក្រោយ ប៉ុន្តែ​បាន​និយាយថា​ ប្លុក​ដែលមាន​សមាជិក ២៧ប្រទេស​របស់លោក​ស្រីមាន​វ៉ាក់សាំង​គ្រប់គ្រាន់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល​នេះ​។​

​លោកស្រី Ursula von der Leyen បាន​ប្រាប់​សភា​អឺរ៉ុប​ដោយ​ចង្អុល​ទៅ​ទិន្នន័យ​វិទ្យាសាស្ត្រ​ថា ប្រសិនបើ​អ្នក​ក្រឡេកមើល​ពេលវេលាដែល​ត្រូវការ​សម្រាប់​ករណី​ថ្មី​កើនឡើង​ទ្វេដង វា​ហាក់ដូចជា​កើនឡើង​ទ្វេដង​រៀងរាល់ ២ ឬ ៣ថ្ងៃ​ម្តង​។ ហើយ​ចំនួន​នោះ​ច្រើនណាស់​។ មាន​គេ​ប្រាប់​យើង​ថា​នៅ​ពាក់កណ្តាល​ខែមករា យើង​គួរតែ​រំពឹងថា​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron នឹង​ក្លាយជា​វីរុស​មាន​ឥទ្ធិពល​ចម្លង​ខ្លាំង​ថ្មី​មួយ​នៅក្នុង​ទ្វីបអឺរ៉ុប​។ ​លោកស្រី​បាន​និយាយថា ប៉ុន្តែ​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងទៅនេះ យើង​បានធ្វើការ​យ៉ាង​លំបាក ហើយ​យើង​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ដ៏​អស្ចារ្យ​មួយ នោះ​ជា​មូល​ហេតុដែល​អឺរ៉ុប​ស្ថិតក្នុង​ស្ថានភាព​ប្រសើរ​ជាង​ឥឡូវនេះ​ ក្នុង​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​នេះ​។

​លោកស្រី Ursula von der Leyen បាន​ទទូចថា ​បច្ចុប្បន្ននេះមាន​ដូ​ស​វ៉ាក់សាំង​គ្រប់គ្រាន់ ​សម្រាប់​គ្រប់​ប្រទេស​ទាំងអស់​នៅ​ទ្វីបអឺរ៉ុប ខណៈ​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ជំរុញ​ឱ្យ​ផ្តល់​ដូ​ស​បន្ថែម ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ដែល​កំពុង​រីក​រាលដាល​យ៉ាង​ឆាប់រហ័សនៅក្នុង​ប្រទេស​ចំនួន​៧៧ នៅ​ទូទាំង​ពិភពលោក​៕

អត្ថបទ​៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        79
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        112
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm