អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននាថ្ងៃពុធនេះថា រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi រដ្ឋមន្រ្តីការបរទេសស្តីទីអាហ្វហ្គានីស្ថានលោក Amir Khan Muttaqi និងរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថានលោក Ishaq Dar មាននូវជំនួបក្រៅផ្លូវការមួយនៅទីក្រុងប៉េកាំង ។
យោងតាមសម្តីរបស់អ្នកស្រី Mao បានឲ្យដឹងថា សេចក្តីលម្អិតនៃជំនួបនេះ នឹងត្រូវបញ្ចេញឲ្យដឹងនៅពេលក្រោយ ។
កាលពីខែមុន លោក Muttaqi បានបង្ហាញក្តីបារម្ភចំពោះការនិរទេសពលរដ្ឋអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ចេញពីប្រទេសប៉ាគីស្ថាន នៅក្នុងជំនួបដ៏កម្រមួយជាមួយលោក Dar ដែលជាការធ្វើឲ្យល្អកកករដល់ទំនាក់ទំនងរវាងប្រទេសជិតខាងទាំង ២ ។
សូមបញ្ជាក់ថា ប៉ាគីស្ថាន បានបណ្តេញជនជាតិអាហ្វហ្គានីស្ថានជាង ៨ម៉ឺននាក់ ចេញពីប្រទេសរបស់ពួកគេ ចាប់តាំងពីដំណាច់ខែមីនារហូតមក គឺជាផ្នែកមួយនៃកិច្ចខិតខំធ្វើមាតុភូមិនិវត្តន៍ថ្មី ដែលបានចាប់ផ្តើមកាលពីឆ្នាំ ២០២៣ ៕