កម្ពុជា-សិង្ហបុរី រួមគ្នាផ្ដល់ជំនាញធ្វើម្ហូបអាហារបែបសិង្ហបុរី ស្របពេលអបអរសាទរខួប ៦០ឆ្នាំនៃទំនាក់ទំនងការទូត

2025/05/22 04:02:55 pm        170

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកជំទាវ ធាវ ឡេឈិង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២១ ឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបង្ហាញជំនាញធ្វើម្ហូបអាហារបែបសិង្ហបុរី ស្របពេលអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ។

នៅក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ជំនាញម្ហូបអាហារសិង្ហបុរី-ខ្មែរ គឺជាធាតុចូលដ៏សំខាន់ក្នុងការចូលរួមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១លាន ៥សែននាក់ (TVET 1.5M) ដែលជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ឯកឧត្តម បានបន្តថា កម្មវិធី TVET មិនត្រឹមតែជាមធ្យោយបាយផ្ដល់ជំនាញ និងការផ្ដល់ការងារដល់យុវជននោះទេ ប៉ុន្ដែក៏ជាមធ្យោបាយចូលរួមដ៏សំខាន់ក្នុងការផ្លាស់ប្ដូរវប្បធម៌ បង្កើតរបកគំហើញថ្មីៗ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិគ្រប់ភាគីទាំងអស់។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា សិង្ហបុរី ជាដៃគូដ៏សំខាន់ដែលបានគាំទ្រដល់ការផ្ដល់ជំនាញថ្នាក់ម្ហូបអាហារសិង្ហបុរី-ខ្មែរ។ លើសពីនេះ ក៏បានចូលរួមបង្កើតផលិតភាពទំនើបៗ បង្កើតកម្មវិធីប្រកួតប្រជែងក្នុងក្របខណ្ឌបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពង្រឹងសមត្ថភាពគ្រូបង្គោល ពង្រឹងសមត្ថភាពអភិបាលកិច្ចរបស់វិទ្យាស្ថាន និងចែករំលែកបទពិសោធន៍ទាក់ទងនឹងបច្ចេកវិទ្យាទំនើបៗ ដែលជាតម្រូវការចាំបាច់ក្នុងទីផ្សារការងារនៅលើឆាកអន្តរជាតិ។

លោកជំទាវ ធាវ ឡេ ឈិង បានលើកឡើងថា៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាអ្នកអនុវត្តផ្ទាល់ បានបង្កើតសមិទ្ធផលជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ ជាពិសេសកម្មវិធី TVET ឆ្លើយតបតាមតម្រូវការទីផ្សារការងារយ៉ាងពេញលេញ និងបង្កើតឱកាសការងារជូនយុវជនកម្ពុជានៅទូទាំងប្រទេស។ លោកជំទាវ បានទទួលស្គាល់ពីសមិទ្ធផលដែលកើតចេញពីយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺមិនត្រឹមតែផ្ដល់ជំនាញដល់យុវជននាពេលបច្ចុប្បន្នទេ ប៉ុន្ដែវាក៏ជាគន្លឹះសំខាន់សម្រាប់កសាងអនាគតរបស់យុវជនកម្ពុជា និងជាដើមទុនសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ។

សូមបញ្ជាក់ថា ទំនាក់ទំនងការទូត រវាងកម្ពុជា និងសិង្ហបុរី ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៥ ហើយរយៈពេល៦០ឆ្នាំនៃចំណងការទូតនេះ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        92
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        80
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm