លោក Trump ហៅការកាត់ជំនួយបរទេសរបស់លោកនៅ USAID ថាជារឿង "ដ៏បំផ្លិចបំផ្លាញ"

2025/05/22 04:50:28 pm        181

ប្រធានាធិបតីអាមេរិក លោក កាលពីថ្ងៃពុធ (២១ ឧសភា) បានលើកឡើងថា ការកាត់មូលនិធិជំនួយបរទេសដោយរដ្ឋបាលរបស់លោក ពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅថាអង្គការ USAID និងកម្មវិធីជំនួយរបស់ទីភ្នាក់ងារនេះផ្សេងទៀតនៅទូទាំងពិភពលោក គឺជារឿង "ដ៏បំផ្លិចបំផ្លាញ" យ៉ាងខ្លាំង។

ថ្លែងនៅក្បែរប្រធានាធិបតីអាហ្រ្វិកខាងត្បូង Cyril Ramaphosa ក្នុងអំឡុងពេលទស្សនកិច្ចនៅសេតវិមាន លោក Trump ត្រូវបានសាកសួរពីវិធានការកាត់ជំនួយបរទេសភាគច្រើនរបស់លោកដោយក្រុមអ្នកសារព័ត៌មាន ដែលបាននិយាយថា ការសម្រេចចិត្តនេះប៉ះពាល់យ៉ាងខ្លាំងនៅក្នុងទ្វីបអាហ្រ្វិក។

លោក Trump បានឆ្លើយតបនៅក្នុងការិយាល័យ Oval Office ថា "នេះជារឿងដ៏បំផ្លិចបំផ្លាញខ្លាំងណាស់ ហើយលោកសង្ឃឹមថា មនុស្សជាច្រើននឹងចាប់ផ្តើមចំណាយប្រាក់កាន់តែច្រើនជាងមុន"។ លោកបន្ថែមថា រូបលោកបាននិយាយទៅកាន់ប្រជាជាតិដទៃអំពីរឿងនេះ ដោយចង់ឱ្យពួកគេចំណាយបន្ថែមទៀត ព្រោះសហរដ្ឋអាមេរិក បានចាយប្រាក់ច្រើនណាស់ហើយ។

រដ្ឋបាលអាមេរិក បានការពារការកាត់មូលនិធិនេះម្តងហើយម្តងទៀត ដោយនិយាយថា ពួកគេផ្តោតលើថវិកាខ្ជះខ្ជាយប៉ុណ្ណោះ។ សហរដ្ឋអាមេរិក គឺជាម្ចាស់ជំនួយមនុស្សធម៌ដ៏ធំបំផុតរបស់ពិភពលោក ដែលមានចំនួនយ៉ាងហោចណាស់ ៣៨% នៃវិភាគទានទាំងអស់ ដែលកត់ត្រាដោយអង្គការសហប្រជាជាតិ។ ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា អាមេរិកបានបញ្ចេញជំនួយបរទេសចំនួន ៦១ពាន់លានដុល្លារ កាលពីឆ្នាំមុន ដែលជាងពាក់កណ្តាលនៃតួលេខនេះគឺតាមរយៈអង្គការ USAID៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        226
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        268
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm