ភ្លៀងធ្លាក់យ៉ាងគំហុកបានបន្តវាយប្រហារភាគខាងកើតប្រទេសអូស្ត្រាលី កាលពីថ្ងៃព្រហស្បតិ៍ ២២ ឧសភាដោយបានជន់លិចនៅតាមទន្លេនានា និងផ្លូវថ្នល់ និងបណ្ដាលឱ្យមនុស្សជិត ៥០.០០០ នាក់ជាប់ខ្លួនក្នុងទឹកជំនន់។

នគរបាលបានប្រទះឃើញសាកសពបុរសម្នាក់វ័យ៦៣ឆ្នាំ នៅក្នុងផ្ទះដែលទឹកកំពុងជន់លិចក្នុងភូមិជនបទ Moto ប្រហែល ៤០០ គីឡូម៉ែត្រភាគឦសាននៃទីក្រុងស៊ីដនី។
អ្នកផ្សេងទៀតបានឡើងទៅលើដំបូលផ្ទះរបស់ពួកគេដើម្បីគេចពីកម្ពស់ទឹកដែលកំពុងហក់ឡើង ខណៈក្រុមអាជ្ញាធរបានបញ្ជូនឧទ្ធម្ភាគចក្រ ទូក និងយានដ្រូន ក្នុងបេសកកម្មស្វែងរក និងជួយសង្គ្រោះដ៏សំខាន់។
រដ្ឋមន្ត្រីប្រចាំរដ្ឋ New South Wales លោក Chris Minns បានប្រាប់អ្នកសារព័ត៌មានថា ពួកលោកកំពុងត្រៀមទទួលយកព័ត៌មានអាក្រក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងខាងមុខនេះ។
អភិបាលក្រុង លោកស្រី Kinnie Ring បានប្រាប់សារព័ត៌មាន AFP ថា ទីប្រជុំជន Kempsey ដែលជាមជ្ឈមណ្ឌលកសិកម្មនៅច្រាំងទន្លេ Macleay ត្រូវបានចេញការព្រមានតិចតួច។
លោកស្រី និយាយថាមនុស្សជាង២០.០០០នាក់ ត្រូវបានកាត់ផ្ដាច់ការទំនាក់ទំនងក្នុងតំបន់រដ្ឋបាលប្រចាំតំបន់របស់លោកស្រី ខណៈមនុស្សជាច្រើននាក់ទៀត មិនអាចទទួលបានផ្នែកវេជ្ជសាស្ត្រ និងសម្ភារៈផ្គត់ផ្គង់នានា៕

