ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ

2025/05/22 05:31:55 pm        186

ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចធិបតី៖ សម្ដែងនូវការអបអរចំពោះសមិទ្ធផល ដែលបានពង្រីកដល់២០០ក្រុមហ៊ុន មកវិនិយោគនៅក្នុងខេត្តព្រះសីហនុ ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា បងប្អូនកម្មករ និយោជិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុឡើងដល់ជាងបីម៉ឺននាក់នោះមិនមែនជាតួលេខលើក្រដាស់នោះទេ គឺ ជាតួលេខពិតប្រាកដ។ សម្តេច បានបង្ហាញនូវមោទនភាព ខណៈកំណើនការងារពលរដ្ឋខ្មែរនៅខេត្តព្រះសីហនុ កាន់តែច្រើនឡើងៗនោះ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រោងចក្រសហគ្រាសនៅកម្ពុជា បានកើនឡើងដល់ជាងបួនម៉ឺនប្រាំពាន់រោងចក្រសហគ្រាស ហើយមានបងប្អូនកម្មករ និយោជិតបម្រើការ ងារជាង១លាន៦សែននាក់ ខណៈរកថវិកាបានជាង៥ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ រោងចក្រ សហគ្រាសនៅកម្ពុជាបច្ចុប្បន្នបានកើនដល់ជាងបួនម៉ឺនរោងចក្រ សហគ្រាស ដោយមានកម្មករធ្វើការនៅតាមរោងចក្រ សហគ្រាសទាំងនោះមានជិតពីរលាននាក់ និងទទួលបានប្រាក់ឈ្នួលជាងប្រាំពាន់លានដុល្លារក្នុងមួយឆ្នាំ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បន្តបញ្ជាក់ថា កម្ពុជាស្វាគមន៍ទាំងអស់ មិនថាប្រទេសណានោះទេដែលមានបំណងចង់វិនិយោគនៅកម្ពុជា ដូចជានៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ថ្វីត្បិតផ្គួចផ្ដើមបង្កើតឡើងរវាងរាជរដ្ឋាភិបាលកម្ពុជា និងចិន ប៉ុន្ដែមានរោងចក្រប្រទេសអាមេរិក និងបារាំង ជប៉ុនជាដើម ក៏មានការវិនិយោគនៅទីនេះដែរ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា ដើម្បីបង្កើនការងារ និងជីភាពដល់បងប្អូនប្រជាពលរដ្ឋខ្មែរ រាជរដ្ឋាភិបាលយកទាំងអស់មិនថាស្ពៃ ឬសាច់គោ ពោលគឺគោលន យោបាយការបរទេសគ្រប់ប្រទេសទាំងអស់មិនប្រកាន់ចិន អាមេរិក ជប៉ុន ឬប្រទេសណានោះឡើយ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ដើម្បីឆ្លើយតបចំពោះបងប្អូនប្រជា ពលរដ្ឋ ដែលបានបន្តបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជាឲ្យដឹកនាំប្រទេសនោះ រាជរដ្ឋាភិបាល នឹងខិតខំធ្វើយ៉ាងណាបង្កើនការទាក់ទាញអ្នកវិនិយោគបរទេស ឲ្យមកធ្វើការវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត ដើម្បីបង្កើតការងារជូនដល់បងប្អូនប្រជាពលរដ្ឋ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ នៅអំឡុងការដាក់ដំឡើងពន្ធរបស់អាម៉េរិក មានក្រុមអ្នករិះគន់មួយចំនួនតូចបានលើកឡើងថា តើកម្ពុជាគួរជ្រើសរើសយកស្ពៃ(ចិន) ឬ ជ្រើសរើស សាច់គោ(អាម៉េរិក)? សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាត្រូវការទាំងអស់ ទាំងស្ពៃ ទាំងសាច់គោ ទាំងបង្គា បង្កង កំពឹស បន្លែ ផ្លែឈើគ្រប់ប្រភេទទាំងអស់ ដើម្បីសុខភាពយើងរឹងមាំ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ប្រទេសនានាគេមិនប្រកាន់អាម៉េរិក បារាំង ចិន អង់គ្លេសអ្វីនោះទេ គឺគេធ្វើការជាមួយគ្នា សហការជាមួយគ្នាទាំងអស់ តើចាំបាច់អ្វីដែលកម្ពុជាត្រូវជ្រើសរើសយកអ្នកនេះ ឬ អ្នកនោះ?

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖យើងមិនឈឺក្បាលចំពោះអ្នកមើលមិនឃើញសមិទ្ធផលនៃការអភិវឌ្ឍរបស់កម្ពុជា ហើយអង្គុយតែប្រឌិតព័ត៌មានមិនពិតចំពោះកម្ពុជានោះទេ ប៉ុន្ដែយើងសុខចិត្តមកឈឺក្បាលចំពោះការខិតស្វែងរកការងារធ្វើ បង្កើតរោងចក្រ សហគ្រាសនៅកម្ពុជា ល្អប្រសើរជាង។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បង្ហាញការសាទរ ខណៈ នាវាដឹកទំនិញខ្នាតធំបានដឹកទំនិញតាមផ្លូវដឹកជញ្ចូនត្រង់ពីកំពង់ផែ Wuxi ប្រទេសចិន មកកាន់កំពង់ផែព្រះសីហនុជាលើកដំបូង កាលពីថ្ងៃទី១៨ ខែឧសភាកន្លងទៅនេះ ដែលលទ្ធផលនេះបានកាត់បន្ថយរយៈពេលដឹកញ្ជូនពី៧ទៅ១០ថ្ងៃ និងកាត់បន្ថយការចំណាយប្រមាណ២០-៣០% នៃការចំណាយប្រតិបត្តិការរបស់កំពង់ផែ។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា មិត្តចិនតែងតែជួយកម្ពុជា គ្រប់កាលៈ និងគ្រប់វិស័យ ហើយមិត្តចិនតែងតែជួយកម្ពុជាទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ខណៈជំហររបស់កម្ពុជាចំពោះមិត្តចិន គឺគាំទ្រនូវគោលនយោបាយចិនតែមួយ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល កម្ពុជាប្រកាន់ខ្ជាប់ជានិច្ច ដោយឥតងាករេ នូវគោលនយោបាយ«ចិនមួយ»។

-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងរយៈពេលជាង ពីរទសវត្សរ៍មកនេះ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានបង្កើតនូវសុខដុមនីយកម្ម និងសេដ្ឋកិច្ចជាតិ ដល់កម្ពុជា ខណៈថ្ងៃនេះបានទាក់ទាញក្រុមហ៊ុនវិនិយោគជាង ២០០ បន្ថែមទៀត មកវិនិយោគ ដើម្បីបង្កើនចរន្តសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាខេត្តព្រះសីហនុបន្ថែមទៀត។

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm