សេចក្តីព្រាងផែនការយុទ្ឋសាស្រ្តជាតិប្រឆាំងអំពើពុករលួយដំណាក់កាលទី៤ បន្តផ្តោតលើការដ្ឋានយុទ្ធសាស្រ្តចំនួន៦

2025/05/22 07:53:47 pm        229

អនុលោមតាមច្បាប់ស្តីការប្រឆាំងអំពើពុករលួយ ផែនការ​យុទ្ធ​សាស្រ្ត​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​បាន​រៀបចំ និងដាក់ឲ្យអនុវត្តរៀងរាល់៥ឆ្នាំម្តង ដោយដំណាក់កាលទី៤នេះ ពោលចាប់​ពី​ឆ្នាំ​២០២៥ ដល់ឆ្នាំ២០៣០ បន្តផ្តោតលើការដ្ឋានយុទ្ធសាស្រ្តចំនួន៦។

អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ.ប.ព ឬ ACU នៅព្រឹកថ្ងៃទី២២ខែឧសភានេះ បាន​រៀ​ប​ចំកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលធាតុ​ចូល​សម្រាប់​សេចក្តី​ព្រាង​ផែន​ការ​យុទ្ធ​សាស្រ្ត​ជាតិ​ប្រឆាំង​អំពើពុករលួយដំណាក់កាលទី៤ (២០២៥-២០៣០) ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ កិត្តិ​នីតិ​កោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដោយ​មាន​ការ​ចូលរួមពីតំណាងព្រឹទ្ធសភា រដ្ឋសភា ក្រុមជនបង្គោល​ប្រឆាំង​អំពើ​ពុក​រលួយតា​ម​ក្រសួង​ស្ថាប័ន​នានា​សរុបប្រមាណ១៥០នាក់ ស្ថិតនៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ។

នៅ​ក្នុងអង្គពិធី កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បានថ្លែងថា ដូចអាណត្តិមុនៗដែរ សេចក្តីព្រាងផែនការ​យុទ្ធសាស្ត្រ​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ ដំណាក់កាលទី៤ (២០២៥-២០៣០) ត្រូវបានបន្ស៊ី និង​សម្រប​តាម​កម្មវិ​ធី​គោល​នយោបាយ​រដ្ឋ ដោយរួមមាននូវ ចំណាត់ការ និងសកម្មភាព​ការងារ​នានា​ដែល​ចូល​រួម​គាំទ្រ​ដល់​កិច្ច​ប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាល វិស័យឯកជន និងគាំទ្រដល់កា​រ​បំពេញ​កាតព្វកិច្ច​កម្ពុជា​មាន​ចំពោះ​សហគមន៍អន្តរជាតិក្នុងវេទិកាអន្តររដ្ឋាភិបាលនានា ដូចជា វេទិកាអាស៊ានផេក (ASEAN-PAC) និង អ៊ុនកាក់ (UNCAC) - APG ជាដើម។

កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបន្តថា ផែនការ​យុទ្ធសាស្រ្ត​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ៥ឆ្នាំទៅមុខនឹងបន្តផ្តោតលើការដ្ឋានយុទ្ធសាស្ត្រចំនួន៦រួមមាន៖ទី១.អប់រំ ទី២.​បង្ការ ទប់ស្កាត់ ទី៣.អនុវត្តច្បាប់បង្ក្រាប ទី៤.ក្របខណ្ឌគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ទី៥.​កិច្ចសហការជាតិ អន្តរជាតិ និងការរឹបអូសផលនៃបទល្មើស និងទី៦.ពង្រឹងសមត្ថភាព និង​សុចរិតភាព ស្ថាប័នសាធារណៈ និងការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រ ជា​មួយ​នឹងការពង្រឹងការអនុវត្តរបបរាយការណ៍ និងការផ្សព្វផ្សាយ​អំពី​សមិទ្ធ​ផល​ការ​អនុវត្ត​ផែនការ​យុទ្ធ​សាស្ត្រ​ជាតិឱ្យបានទូលំទូលាយ។

គួរបញ្ជាក់ដែរថា ក្នុងយុទ្ធសាស្ត្រទាំង៦ការដ្ឋាននេះ មានសកម្មភាពគន្លឹះៗ ចំនួន១៥ នឹងត្រូវ​រំលេចឡើងសំដៅពង្រឹងប្រសិទ្ធភាពការងារ ពង្រីកវិសាលភាព​នៃ​ការ​អនុវត្តគាំទ្រដល់​កិច្ច​ប្រឹង​ប្រែង​កំណែ​ទម្រង់រដ្ឋឱ្យបានកាន់តែមានផ្លែផ្កា បង្កើនកិច្ចសហប្រតិបត្តិការ និងការផ្តុំកម្លាំង ដើម្បី​ប្រយោជន៍សាធារណៈ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងកាតព្វកិច្ចកម្ពុជាមានក្នុងឆាកអន្តរជាតិ៕  អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        29
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm