បំផ្ទុះរថយន្តដឹកសិស្សនៅប៉ាគីស្ថាន សម្លាប់មនុស្ស៦នាក់ ក្នុងនោះមានកុមារ៤នាក់

2025/05/22 08:10:33 pm        124

រថយន្តក្រុងសាលារៀនមួយគ្រឿងត្រូវបានបំផ្ទុះគ្រាប់បែកនៅភាគនិរតីប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់មនុស្ស៦នាក់ ក្នុងនោះមានកុមារ៤នាក់។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif អះអាងថា ការបំផ្ទុះនេះ ជាការវាយប្រហារភេរវកម្មដែលគាំទ្រដោយប្រទេសឥណ្ឌា។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅក្នុងខេត្ត Balochistan កាលពីថ្ងៃពុធ។ រដ្ឋាភិបាលក្នុងតំបន់និយាយថា រថយន្តក្រុងនោះកំពុងដឹកកុមារជាង៤០នាក់ធ្វើដំណើរទៅសាលារៀនដំណើរការដោយយោធា។ ការស៊ើបអង្កេតបឋមបង្ហាញថា ឧបករណ៍បំផ្ទុះកែច្នៃទំនងជាត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារនេះ។

នាយករដ្ឋមន្ត្រី លោក Sharif បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានចាត់ទុកថាជាការវាយប្រហារដ៏កំសាកធ្វើឡើងដោយក្រុមភេរវករ ដែលធ្វើប្រតិបត្តិការក្រោមការគាំទ្រពីសំណាក់ប្រទេសឥណ្ឌា។ លោក ពុំបានផ្តល់ហេតុផលសម្រាប់ការអះអាងរបស់លោកទេ។ លោក Sharif បានសង្កត់ធ្ងន់ថា គ្មានកិច្ចខិតខំប្រឹងប្រែងណាមួយនឹងអាចគេចផុតពីចេតនាទុច្ចរិតរបស់ក្រុមភេរវករដែលគាំទ្រដោយប្រទេសឥណ្ឌាឡើយខណៈមានគោលបំណងរារាំងសន្តិភាពនៅខេត្ត Balochistan ។

ប្រទេសឥណ្ឌានិងប៉ាគីស្ថាន បានបើកការវាយប្រហារយោធាប្រឆាំងគ្នាទៅវិញទៅមក ចាប់តាំងពីមានការវាយប្រហារភេរវកម្មនៅតំបន់កាស្មៀរដែលមានជម្លោះ។ ប្រទេសទាំងពីរ បានព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី១០ ខែឧសភា ប៉ុន្តែត្រូវបានគេបារម្ភថា ភាពតានតឹងរវាងភាគីទាំងពីរនឹងកើនឡើង។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        22
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        34
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm