រដ្ឋធានីរបស់ប្រទេសបូលីវី បានមើលឃើញរឿងរ៉ាវមួយផ្សេងទៀតនៃការដង្ហែក្បួនបាតុកម្មដ៏ធំ កាលពីថ្ងៃពុធ ខណៈប្រជាជននិងអាជីវករដែលមានកំហឹង បានធ្វើដំណើរទៅកាន់អគាររដ្ឋាភិបាល និងសភា ដោយមានការទាមទារឥតឈប់ឈរចំពោះបញ្ហាចំនួនបី រួមមានកង្វះប្រេងឥន្ធនៈ ប្រាក់ដុល្លារ និងអតិផរណា។

ម្ចាស់អាជីវកម្មខ្នាតតូច និងប្រជាជន បានទាមទារដំណោះស្រាយចំពោះកង្វះប្រេងឥន្ធនៈដែលអូសបន្លាយពេលជាយូរ ដែលបានមើលឃើញមានរថយន្តនិងមនុស្សតម្រង់ជួរជាច្រើនជួរនៅតាមស្ថានីយ៍ប្រេងឥន្ធនៈរង់ចាំចាក់បំពេញប្រេង ព្រមទាំងវិធានការទប់ស្កាត់ការដំឡើងថ្លៃ។

អត្រាអតិផរណាក្នុងឆ្នាំ ២០២៥ បានហក់ឡើងដល់៥,៩៥% ក្នុងខែមេសា ដោយប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន មាន ១,៣១% នេះបើយោងតាមទិន្នន័យពីធនាគារកណ្តាលរបស់ប្រទេសបូលីវី។
ប្រទេសបូលីវី បានជួបបញ្ហាកង្វះប្រាក់ដុល្លារចាប់តាំងពីដើមឆ្នាំ២០២៣ ដែលស្របពេលជាមួយនឹងការថយចុះគួរឱ្យកត់សម្គាល់នៃទុនបម្រុងសុទ្ធអន្តរជាតិរបស់ប្រទេស និងការធ្លាក់ចុះប្រាក់ចំណូលពីការនាំចេញឧស្ម័នធម្មជាតិ។
អ្នកផលិតឧស្ម័នធម្មជាតិ និងគ្រាប់ធញ្ញជាតិ ដែលបានជាប់គាំង កំពុងប្រឈមទៅនឹងស្ថានភាពសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតរបស់ខ្លួនចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោក ដោយទុនបំរុងរូបិយប័ណ្ណបរទេសធ្លាក់ចុះលើការផលិតថាមពល និងការនាំចេញជាប់គាំង ដែលបានបង្កឱ្យមានភាពវឹកវរនយោបាយ និងការតវ៉ា។