អភិបាលស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ណែនាំពលរដ្ឋ​​ត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងដើម្បីបង្ការចម្លងជំងឺកូវីដ១៩

2025/05/22 09:57:38 pm        151

ស្វាយរៀង ៖ លោកសុច ពិសី អភិបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់បេតុង នៅឃុំត្នោតថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ បានចលនាពលរដ្ឋនៅក្នុងឃុំ ត្រូវដឹកនាំគ្នាទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នាបន្ថែមទៀត ដើម្បីបង្ការចម្លងជំងឺ covid១៩ ខណៈដែលជម្ងឺមួយនេះបានផ្ទុះសារជាថ្មីនៅប្រទេសជិតខាងយើង ។

លោកបានបញ្ជាក់ថាជំងឺ covid ១៩ គឺជាជំងឺថ្មីដែលពលរដ្ឋនៅក្នុងសកលលោក បានរងឥទ្ធិពលជំងឺឈឺស្លាប់មនុស្សអស់រាប់សិបពាន់ ម៉ឺននាក់ ហើយជំងឺនេះបច្ចប្បន្នបានកើតសារជាថ្មីនៅប្រទេសជិតខាង ដូច្នេះបងប្អូនត្រូវរៀបចំសំអាតបរិស្ថាន ភូមិករអោយបានស្អាត ហូបចុកឱ្យមានអនាម័យ រស់នៅឲ្យមានគម្លាត ករណីខ្លួនឯងនិងគ្រួសារសង្ស័យមានជំងឺក្តៅផ្ដាសាយប្រញាប់រួសរាន់ ទៅប្រឹក្សាជាមួយក្រុមគ្រូពេទ្យដើម្បីទទួលយកការព្យាបាលពីក្រុមគ្រូពេទ្យពិសេសដឹកនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺបន្តនៅចាំមណ្ឌលសុខភាពដែលក្រុមគ្រូពេទ្យរង់ចាំទទួលចាក់គ្រប់ពេលវេលារាល់ម៉ោងធ្វើការ។

លោកវេជ្ជបណ្ឌិតគុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង បានប្រាប់ទូរទស្សន៍ BTV តាមរយៈទូរសព្ទ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះថា អនុវត្តតាមការណែនាំរបស់លោកជំទាវឱ  វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលស្ដីពីជំរុញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីន១៩ រហូតមកដល់ថ្ងៃនេះមន្ទីរ បានប្រជុំដាក់ផែនការជូនដល់មន្ទីរពេទ្យបង្អែកមណ្ឌលសុខភាព ដើម្បីរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយដូច្នេះក្នុងនាមមន្ទីរលោកក៏បានអំពាវនាវដល់ពលរដ្ឋសូមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីន១៩នៅតាមមន្ទីរពេទ្យនិងមណ្ឌលសុខភាពដែលនៅជិតភូមិឋានរបស់បងប្អូ​ន៕ ដោយ ៖ ភា សារិទ្ធ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        125
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        109
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm