នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បដិសេធពាក្យចចាមអារ៉ាមរឿងជម្លោះជាមួយលោក Trump

2025/05/22 10:17:49 pm        49

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធ (២១ ឧសភា) បានច្រានចោលនូវការជជែកវែកញែកទាំងឡាយ ជុំវិញការបែកបាក់ និងជម្លោះជាមួយរដ្ឋបាលសហរដ្ឋអាមេរិក បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់តំបន់ឈូងសមុទ្រ ដោយលោកប្រធានាធិបតីអាមេរិក Donald Trump ប៉ុន្តែមិនបានចូលសំចតនៅអ៊ីស្រាអែល។

ទស្សនកិច្ចរបស់លោក Trump ទៅកាន់អារ៉ាប៊ីសាអ៊ូឌីត កាតា និងអេមីរ៉ាតអារ៉ាប់រួម បាននាំមកនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗជាច្រើន ប៉ុន្តែក៏បានជំរុញឱ្យមានការបញ្ចេញមតិរបស់ប្រព័ន្ធផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដោយចង្អុលបង្ហាញថា អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់នេះ មិនត្រូវបានរាប់បញ្ចូលនោះទេ។

លោក Netanyahu ដែលពីមុនមិនធ្វើអត្ថាធិប្បាយជាសាធារណៈលើបញ្ហានេះ បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទមួយថា លោកបានជួបពិភាក្សាតាមទូរសព្ទជាមួយលោក Trump ប្រហែលជា ១០ថ្ងៃមុន ហើយប្រធានាធិបតីអាមេរិករូបនេះបានប្រាប់ថា "លោកប្ដេជ្ញាចិត្តពេញលេញចំពោះប្រមុខដឹកនាំ និងរដ្ឋអ៊ីស្រាអែលទាំងមូល"។

ស្របពេលមានសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងលើអ៊ីស្រាអែល លោក Trump បានជំរុញឱ្យបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សាយ៉ាងឆាប់រហ័ស ហើយក៏បានលើកពីការឈឺចាប់វេទនារបស់ជនស៊ីវិលនៅក្នុងដែនដីរងការឡោមព័ទ្ធនោះ ជាទីដែលការរារាំងជំនួយរបស់អ៊ីស្រាអែលអស់ពេល ១១សប្តាហ៍ បានបង្កើតវិបត្តិមនុស្សធម៌យ៉ាងជ្រៅ៕

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        20
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        31
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm