ប្រធានអាជ្ញាធរប៉ាឡេស្ទីន អំពាវនាវឲ្យមានវិធានការជាសាកល ក្នុងការឆ្លើយតបវិបត្តិហ្កាហ្សា

2025/05/22 10:28:03 pm        47

ប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក ម៉ាខ្មូដ អាបាស ( Mahmoud Abbas) កាលពីថ្ងៃពុធ បានអំពាវនាវឲ្យ សហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងស្ថានភាព «មហន្តរាយនិងសោកនាដកម្ម» នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

លោក អាបាស (Abbas) បាននិយាយថា៖«ខ្ញុំសូមអំពាវនាវដល់មេដឹកនាំពិភពលោក ឲ្យចាត់វិធានការជាបន្ទាន់ និងយ៉ាងម៉ឺងម៉ាត់ ដើម្បីបំបែកការបិទផ្លូវ នៅតំបន់ហ្កាហ្សា អនុញ្ញាតឲ្យមានជំនួយមនុស្សធម៌ និងផ្នែកវេជ្ជសាស្ត្រ តាមរយៈផ្លូវគោក សមុទ្រ និងផ្លូវអាកាស ហើយបញ្ឈប់ការឈ្លានពាននេះភ្លាមៗ និងជា   អចិន្ត្រៃយ៍»។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA។

លោក អាបាស ក៏បានជំរុញឲ្យ«ការដោះលែងអ្នកជាប់ឃុំ និងអ្នកទោសទាំងអស់ ការដកទ័ពអ៊ីស្រាអែលពេញលេញចេញពីតំបន់ហ្កាហ្សា និងរដ្ឋប៉ាឡេស្ទីនទទួលបន្ទុកពេញលេញ» ជាជំហានដែលលោកបានពិពណ៌នាថា មានសារៈសំខាន់សម្រាប់ការកសាងឡើងវិញ ការបញ្ចប់អរិភាព និងការជំរុញដំណោះស្រាយរដ្ឋពីរ។

លោកបានសម្តែងក្តីសង្ឃឹមថា សន្និសីទជាន់ខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីដំណោះស្រាយរដ្ឋពីរ នៅខែមិថុនា ខាងមុខនេះ នឹងដើរតួជាចំណុចរបត់មួយ ជួយអនុវត្តសេចក្តីសម្រេចរបស់អន្តរជាតិ និងធានាបាននូវការទទួលស្គាល់កាន់តែទូលំទូលាយ និងសមាជិកភាពពេញលេញរបស់អង្គការសហប្រជាជាតិសម្រាប់រដ្ឋប៉ាឡេស្ទីន។

ទន្ទឹមនឹងនេះដែរ លោក Mahmoud Basal អ្នកនាំពាក្យអង្គភាពការពារជនស៊ីវិលនៃតំបន់ហ្កាហ្សា បានប្រាប់សារព័ត៌មានស៊ីនហួរ កាលពីថ្ងៃពុធថា យន្តហោះអ៊ីស្រាអែល បានបើកការវាយឆ្មក់រាប់សិបលើក   លើតំបន់ហ្កាហ្សា ចាប់តាំងពីព្រឹកព្រលឹម ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៥៦នាក់ នៅទូទាំងទឹកដីនេះ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        69
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        101
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm