ប្រធានាធិបតីអ៊ីស្រាអែល៖ «ភេរវកម្ម និងភាពស្អប់ខ្ពើម នឹងមិនធ្វើឲ្យពួកយើងបែកបាក់ឡើយ»

2025/05/23 01:42:49 am        62


ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែឧសភា) បានលើកឡើងថា លោក «តក់ស្លុត» ចំពោះហេតុការណ៍បាញ់សម្លាប់បុគ្គលិកស្ថានទូតអ៊ីស្រាអែល ២នាក់ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប៉ុន្តែបានបន្ថែមថា ប្រទេសទាំង២ នឹង «រួបរួមគ្នាការពារប្រជាជនរបស់ពួកយើង»។

លោក Herzog បាននិយាយថា៖ «នេះគឺជាទង្វើគួរឲ្យស្អប់ខ្ពើម ជាសកម្មភាពប្រឆាំងជនជាតិជ្វីហ្វនិយម ដែលបានឆក់យកជីវិតបុគ្គលិកវ័យក្មេង ២នាក់នៃស្ថានទូតអ៊ីស្រាអែល។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនឹងឈររួបរួមគ្នាការពារប្រជាជនរបស់យើង និងតម្លៃរួមរបស់យើង។ ភេរវកម្ម និងការស្អប់ នឹងមិនធ្វើឲ្យពួកយើងបែកបាក់ឡើយ»។

រីឯរដ្ឋមន្ត្រីការបរទេស លោក Gideon Saar ក៏បានប្ដេជ្ញាផងដែរថា អ៊ីស្រាអែលនឹងមិនចុះចាញ់ ចំពោះ «ភេរវកម្ម» ដោយនិយាយថា លោក «មានអារម្មណ៍រន្ធត់» ចំពោះការវាយប្រហារនៅខាងក្រៅសារមន្ទីរជនជាតិជ្វីហ្វ ក្នុងទីក្រុងវ៉ាស៊ីនតោន ដោយខ្មាន់កាំភ្លើងម្នាក់ដែលបានស្រែកថា «ផ្ដល់សេរីភាពឲ្យប៉ាឡេស្ទីន»។

ចំណែកនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយនៅថ្ងៃទី២២ ខែឧសភានេះថា លោកបានបញ្ជាឲ្យបង្កើនវិធានការសន្តិសុខ នៅឯបេសកកម្មការទូតរបស់អ៊ីស្រាអែលទូទាំងពិភពលោក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        102
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        140
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm