យោងតាមការអះអាងរបស់ទីភ្នាក់ងារការពារស៊ីវិល Nuevo Leon បានឲ្យដឹងថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យអាចពន្លត់អណ្តាតភ្លើងឆាបឆេះរោងចក្រប្រេងនៅទីក្រុង Cadereyta កាលពីថ្ងៃពុធ គឺជាទីក្រុងស្ថិតនៅភាគខាងជើងប្រទេសម៉ិកស៊ិក ។
រូបថតសន្លឹកពីក្រុមការពារស៊ីវិល ឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យព្យាយាមពន្លត់អណ្តាតភ្លើងឆាបឆេះបរិវេណរោងចក្រ ។
ក្រុមអាជ្ញាធរនិយាយថា មនុស្ស ១១នាក់ ត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុ ហើយមនុស្សម្នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសាររបួសទទួលរងពីឧបទ្ទេវហេតុអគ្គិភ័យនេះ ។
គ្មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ពាក់ព័ន្ធនឹងអគ្គិភ័យនេះ ខណៈដែលមូលហេតុបណ្តាលឲ្យកើតមានអគ្គិភ័យ កំពុងស្ថិតក្នុងការស៊ើបអង្កេត ៕