អ៊ីស្រាអែលចោទអឺរ៉ុបថា «ញុះញង់ឲ្យមានការប្រឆាំងជនជាតិជ្វីហ្វ» ក្រោយមានការបាញ់ប្រហារ នៅទីក្រុងវ៉ាស៊ីនតោន

2025/05/23 02:28:49 am        19


រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែឧសភា) បានចោទប្រកាន់មន្ត្រីអឺរ៉ុបមួយចំនួនដែលមិនត្រូវបានបញ្ចេញឈ្មោះថា បាន «ញុះញង់ឲ្យមានទង្វើប្រឆាំងជនជាតិជ្វីហ្វ» ដោយលោកបានស្តីបន្ទោសថា ការនិយាយអុចអាលបែបនេះបង្កជាបរិយាកាសអរិភាព រហូតនាំឲ្យមានការបាញ់សម្លាប់បុគ្គលិកស្ថានទូតអ៊ីស្រាអែល ២នាក់ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

អ៊ីស្រាអែលបានប្រឈមនឹងការរិះគន់យ៉ាងខ្លាំងក្លាពីបណ្ដាប្រទេស នៅអឺរ៉ុប ខណៈដែលខ្លួនបានបង្កើនយុទ្ធនាការយោធា នៅតំបន់ហ្កាហ្សា ជាកន្លែងដែលក្រុមមនុស្សធម៌ បានព្រមានថា ការបិទផ្លូវរបស់អ៊ីស្រាអែលរយៈពេល ១១សប្តាហ៍មិនឲ្យមានការផ្គត់ផ្គង់ជំនួយ បានធ្វើឲ្យដែនដីប៉ាឡេស្ទីនកៀកនឹងការមានគ្រោះទុរ្ភិក្ស។

លោក Saar មិនបានបញ្ចេញឈ្មោះប្រទេស ឬមន្ត្រីណាឡើយ ប៉ុន្តែបាននិយាយថា បរិយាកាសអរិភាព ចំពោះអ៊ីស្រាអែល គឺនៅពីក្រោយការបាញ់ប្រហារលើបុគ្គលិកស្ថានទូតឈ្មោះ Yaron Lischinsky និង Sarah Lynn Milgrim នៅខាងក្រៅសារមន្ទីរជនជាតិជ្វីហ្វ ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ (ទី២១ ខែឧសភា)។

លោកបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សេរុយសាឡិមថា៖ «មានការពាក់ព័ន្ធដោយផ្ទាល់ដែលភ្ជាប់ការញុះញង់ប្រឆាំងនឹងជនជាតិជ្វីហ្វ និងប្រឆាំងអ៊ីស្រាអែល ទៅនឹងអំពើឃាតកម្មនេះ»។ លោកបានបញ្ជាក់ថា៖ «ការញុះញង់នេះក៏ធ្វើឡើងផងដែរ ដោយមេដឹកនាំ និងមន្ត្រីនៃប្រទេស និងអង្គការជាច្រើន ជាពិសេសមកពីអឺរ៉ុប»។

យ៉ាងណាក្ដី លោក Saar បានបដិសេធមិនបញ្ជាក់ថា តើមេដឹកនាំ ឬមន្ត្រីរូបណាដែលលោកនិយាយសំដៅនោះ។ ប៉ុន្តែការកត់សម្គាល់របស់លោក បានកើតឡើងបន្ទាប់ពីមានពាក្យសម្ដីកាន់តែធ្ងនធ្ងរខ្លាំងឡើងៗពីសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ីស្រាអែល ក្នុងនោះរួមទាំងបារាំង និងអង់គ្លេសផងដែរ ដែលបានចូលរួមជាមួយកាណាដា ក្នុងសប្តាហ៍នេះ ព្រមានអំពី «វិធានការខ្លាំងក្លា» ដែលអាចមាន ប្រឆាំងនឹងអ៊ីស្រាអែល ជុំវិញសង្រ្គាមរបស់ខ្លួន នៅតំបន់ហ្កាហ្សា។ 

មន្ត្រីអាមេរិក បានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលស្រែកពាក្យស្លោកគាំទ្រប៉ាឡេស្ទីន ត្រូវបានចាប់ឃុំខ្លួន។ លោកប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំអឺរ៉ុប និងបរទេសដទៃទៀត បានថ្កោលទោសការបាញ់ប្រហារនេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        87
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        131
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm