ប្រធានរាជបណ្ឌិត្យសភា៖ កម្ពុជាមានពិសោធន៍សង្គ្រាមស៊ីវិលគ្រប់គ្រាន់ អាចជួយ​ចរចា​ដោះស្រាយបញ្ហាមីយ៉ាន់ម៉ា

2021/12/16 07:33:26 pm        620

ភ្នំពេញ៖ ក្នុងសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៦ ស្តីពីបរិបទនៃទំនាក់ទំនងអាស៊ាន និងសាធារណៈរដ្ឋកូរ៉េ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភា បានលើកឡើងថា កម្ពុជាមានបទពិសោធន៍សង្គ្រាមស៊ីវិលគ្រប់គ្រាន់ អាចជួយចចារដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។

តាមរយៈ​សន្និសីទ​អន្តរជាតិដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១​នេះ ​ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភា បានមានប្រសាសន៍​ជុំវិញការ​ត្រៀម​ខ្លួន​ជាបណ្តើរៗរបស់កម្ពុជាធ្វើជាប្រធានអាស៊ាន នាឆ្នាំ២០២២ខាងមុខ ក្នុងនោះបរិបទថ្មី​ដែល​ប្រទេសជាច្រើនកំពុង​តាមដាន​ គឺ​បញ្ហា​របស់​មីយ៉ាន់ម៉ា និង​បញ្ហា​សមុទ្រចិន​ខាងត្បូង។ ឯកឧត្តមបណ្ឌិតសភាចារ្យ ​បានសង្កេតឃើញថា មកដល់ពេលនេះកម្ពុជា​កំពុងតែរង​សម្ពាធ​ជា​បន្តបន្ទាប់ ក្នុងបរិបទសង្គម​ដែលមានការចោទប្រកាន់ថា​កម្ពុជាជាជួយរក​ដំណោះស្រាយ​បញ្ហា​មីយ៉ាន់ម៉ា​ពី​បណ្តា​ប្រទេស​មជ្ឈិមបូព៌ា និងប្រទេសមហាអំណាចជាដើម។

ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា បើប្រៀបធៀបរវាងបទពិសោធន៍​សង្គ្រាម​ស៊ីវិល​រវាង​កម្ពុជា និងមីយ៉ាន់ម៉ា ​គឺកម្ពុជាមានបទពិសោធន៍ឆ្លងកាត់បញ្ហាសង្គ្រាមជាច្រើន​ទសវត្សន៍ ចាប់ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៩៣ ​ខណៈកម្ពុជា​អាច​បញ្ចប់​សង្គ្រាមស៊ីវិល​អាចបានដោយ​ជោគជ័យ​ក្នុងឆ្នាំ១៩៩៨។

ជាមួយគ្នានេះឯកឧត្តម សុខ ទូច បាន​ទទូច​ដល់​បណ្តាប្រទេស​មជ្ឈិមបូព៌ា​មហាអំណាច​អង្គការ​សង្គមស៊ីវិល​ និងគណបក្សនយោបាយ​ គួរ​ទុក​ពេល​វេលា​សម្រាប់​អ្នក​នយោបាយជើងចាស់ ដែលមាន​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី ​ដើម្បីបាន​ចរចា និង​រិះរក​ដំណោះស្រាយ​សម្រាប់​មីយ៉ាន់ម៉ា។

ទាក់ទិន​នឹងបញ្ហាមីយ៉ាន់ម៉ានេះ ​សម្តេចតេជោនាយករដ្ឋមន្រ្តី​ ធ្លាប់​បានមានប្រសាសន៍ កាលពីថ្មីៗ​នេះ​ថា​ សម្តេច​បាន​ធ្វើការ​សម្របសម្រួល​ ក្នុងនាម​ជាប្រធាន​អាស៊ាន​មាន​ភារកិច្ច​លើកិច្ចការអាស៊ាន ដើម្បី​ឲ្យ​អាស៊ាន​វិល​ទៅរក ​អាស៊ានទាំង១០ នៅឆ្នាំ២០២២។

បន្ថែមលើសពីនេះ ​សម្តេចអះអាងថា ​សម្តេចមានបទពិសោធន៍ច្រើនក្នុងការចរចាដោយលទ្ធផល បាន​សម្រេច​ជោគជ័យ​ជាង​ការ​ធ្វើសង្រ្គាម ​ខណៈសម្ដេចតេជោ ​បានប្រកាសថា​ កាលពីកន្លងទៅថា អំឡុងថ្ងៃ៧​ និងថ្ងៃទី៨ ខែមករា​ខាងមុខនេះ ​ក្នុងនាម​ជាប្រធានអាស៊ាន សម្តេចតេជោ​នឹង​ដឹកនាំ​គណៈប្រតិភូអញ្ជើញ​ទៅមីយ៉ាន់ម៉ា៕អត្ថបទ៖ ឧត្តម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm