រដ្ឋបាលលោក Trump រារាំងសាកលវិទ្យាល័យ Harvard មិនឲ្យចុះឈ្មោះនិស្សិតអន្តរជាតិ

2025/05/23 03:32:24 pm        244

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានលុបចោលលទ្ធភាពរបស់សាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ (២២ ឧសភា) ហើយកំពុងបង្ខំនិស្សិតដែលមានឈ្មោះស្រាប់ផ្ទេរទៅកាន់សាកលវិទ្យាល័យផ្សេងទៀត បើមិនដូច្នេះទេត្រូវបាត់បង់ឋានៈស្របច្បាប់របស់ពួកគេ ខណៈរដ្ឋបាលនេះកំពុងគំរាមកំហែងពង្រីកការបង្ក្រាបទៅដល់សាលារៀនផ្សេងៗទៀត។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោកស្រី Kristi Noem បានបញ្ជាឱ្យក្រសួងបញ្ចប់ការបញ្ជាក់កម្មវិធីសិក្សារបស់និស្សិត និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សារបស់សាកលវិទ្យាល័យ Harvard។ លោកស្រី Noem បានចោទប្រកាន់សាកលវិទ្យាល័យថា «ជំរុញឱ្យមានអំពើហិង្សា ប្រឆាំងជ្វីហ្វនិយម និងការសម្របសម្រួលជាមួយបក្សកុម្មុយនិស្តចិន»។ សាកលវិទ្យាល័យ Harvard បាននិយាយថា ចំណាត់ការរបស់រដ្ឋបាលរបស់លោក Trump ដែលបានធ្វើឲ្យប៉ះពាល់ដល់និស្សិតរាប់ពាន់នាក់ គឺជាទង្វើខុសច្បាប់ ហើយស្មើទៅនឹងការសងសឹក។

ការដាក់គំនាបលើនិស្សិតបរទេស បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងយុទ្ធនាការរបស់រដ្ឋបាល លោក Trump ទៅលើសាកលវិទ្យាល័យ។ ក្រសួងបាននិយាយថា ចំណាត់ការនេះធ្វើឡើងបន្ទាប់ពី សាកលវិទ្យាល័យ Harvard បានមិនព្រមផ្តល់ព័ត៌មានដែល លោកស្រី Noem កាលពីពេលមុន បានទាមទារពីអ្នកកាន់ទិដ្ឋាការនិស្សិតបរទេសមួយចំនួន ដែលបានមកចូលរៀននៅសាកលវិទ្យាល័យ។

សាកលវិទ្យាល័យ Harvard បានចុះឈ្មោះនិស្សិតអន្តរជាតិជិត៦.៨០០នាក់ក្នុងឆ្នាំសិក្សា២០២៤ ដល់ ឆ្នាំ២០២៥ ដែលស្មើនឹង២៧ភាគរយនៃការចុះឈ្មោះចូលរៀនសរុបរបស់ខ្លួន នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        11
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        59
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm