[UPDATE] មនុស្ស ៦នាក់បារម្ភថាបានស្លាប់ ក្រោយយន្តហោះធុនតូចធ្លាក់ចូលតំបន់លំនៅឋាន San Diego សហរដ្ឋអាមេរិក

2025/05/23 04:06:21 pm        353

អាជ្ញាធរនិយាយថា មនុស្ស ៦នាក់ ត្រូវគេបារម្ភថាបានស្លាប់ កាលពីថ្ងៃព្រហស្បតិ៍ (២២ ឧសភា) នៅពេលយន្តហោះពាណិជ្ជកម្មខ្នាតតូចមួយគ្រឿងដែលពួកគេកំពុងជិះ បានហោះកាត់អាកាសធាតុចុះអ័ព្ទខ្លាំង ហើយធ្លាក់លើតំបន់លំនៅឋានមួយកន្លែងនៅទីក្រុង San Diego របស់សហរដ្ឋអាមេរិក ជាទីដែលក្រុមគ្រួសារយោធាកំពុងរស់នៅ បណ្ដាលឱ្យមនុស្ស ៨នាក់ផ្សេងទៀតរងរបួស និងបង្កអគ្គិភ័យខូចខាតផ្ទះសម្បែង និងយានយន្តជាច្រើន។

នាយកដ្ឋាននគរបាល និងទីភ្នាក់ងារអគ្គិភ័យ San Diego និយាយថា យន្តហោះដែលជាប្រភេទ Cessna Citation បានធ្លាក់នៅក្នុងតំបន់ Murphy Canyon លើអគារលំនៅដ្ឋានយោធាមួយក្នុងសង្កាត់ Tierrasanta ប្រហែលម៉ោង ៣:៤៥នាទីព្រឹក (ម៉ោងក្នុងស្រុក) ដោយបង្ខំឱ្យជម្លៀសមនុស្សប្រហែល ១០០នាក់ ខណៈ អណ្តាតភ្លើងបានឆាបឆេះ។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃព្រហស្បតិ៍ លោក Dan Eddy ជំនួយការប្រធានផ្នែកពន្លត់អគ្គិភ័យរបស់ San Diego បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ២នាក់ ដែលនៅលើយន្តហោះបានស្លាប់ ហើយលោកជឿថានឹងពុំមានអ្នករួចជីវិតទេ។ ក្រោយមក រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បាននិយាយថា មានមនុស្ស ៦នាក់ជិះយន្តហោះនោះ ហើយត្រូវសន្មត់ថាស្លាប់ទាំងអស់។

ក្រុមមន្ត្រីមិនបាននិយាយភ្លាមៗទេថាមូលហេតុអ្វីដែលបណ្តាលឱ្យធ្លាក់យន្តហោះនេះ។ មានអ័ព្ទក្រាស់ខ្លាំងនៅតំបន់ San Diego នៅព្រឹកព្រលឹម ហើយលោក Eddy បញ្ជាក់ថា ខ្សែថាមពលសំខាន់មួយត្រូវបានប៉ះពាល់។ យន្តហោះនោះចាកចេញពីតំបន់កណ្ដាលភាគខាងលិច តម្រង់ទៅកាន់អាកាសយានដ្ឋាន Montgomery-Gibbs Executive ក្រុង San Diego ហើយរដ្ឋបាលអាកាសចរណ៍សហព័ន្ធ និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ នឹងស៊ើបអង្កេតគ្រោះថ្នាក់នេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        20
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        63
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm