អ្នក​ស្លាប់​ដោយសារ​ឆេះ​រថយន្ត​ដឹក​ប្រេង​ឥន្ធនៈ​នៅ​ហៃទី​កើន​ឡើង​ដល់ ៧៥​នាក់

2021/12/16 07:38:47 pm        1.6 K

ហៃទី៖ ​អាជ្ញាធរ​បាន​និយាយ​ថា រថយន្ត​ដឹក​ប្រេង​ក្រឡាប់ និង​ផ្ទុះ​បញ្ចេញ​អណ្តាតភ្លើងសន្ធោសន្ធៅបាន​ឆាបឆេះ​លំនៅឋាន និង​ទីតាំង​អាជីវកម្ម​ដែល​កំពុងដំណើរការ​នៅក្បែរនោះ បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៧៥នាក់​ស្លាប់​។ ​ការផ្ទុះ​នេះ​បាន​កើតឡើង​នៅពេល​យប់​ក្នុង​ទីក្រុង Cap-Haitien ជាទី​ក្រុង​ធំ​ទី​ពីររបស់ប្រទេស​ហៃ​ទីតាម​បណ្តោយ​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​។

​សេចក្តីរាយការណ៍​បឋម​បាន​បញ្ជាក់ថា រថយន្ត​ដឹក​ប្រេង​បាន​ព្យាយាម​គេច​ពី​ម៉ូតូ​មួយគ្រឿង ពេលនោះ​រថយន្ត​បាន​ក្រឡាប់​។ ​បន្ទាប់មក​អ្នកមើល​ឃើញ​ហេតុការណ៍បាន​ប្រញាប់ប្រញាល់​ទៅ​កន្លែងកើតហេតុ ដោយមាន​ធុង​ទឹក​ដើម្បី​ប្រមូលយក​របស់របរមានតម្លៃ​នៅ​រថយន្ត​ដឹក​ប្រេង ដែល​ទំនងជាសម្រាប់​លក់​បន្ត​នៅលើ​ទីផ្សារងងឹត ខណៈនោះ​ប្រេងឥន្ធនៈ​បាន​ហៀរ​ទៅរក​គំនរ​សំរាម ដែល​ឆេះ​នៅក្បែរនោះបណ្តាល​ឲ្យ​រថយន្ត​ឆាបឆេះ និង​ផ្ទុះ​។​ ​ការរួមចំណែក​នៃ​ចំនួន​អ្នកស្លាប់​ខ្ពស់​ដោយ​ឧប្បត្តិហេតុ គឺជា​ភាព​អស់សង្ឃឹមដែល​បានបង្ខំ​ឱ្យ​ប្រជាជន​ហៃ​ទី​ក្រីក្រ​ប្រជែង​គ្នា ​ប្រមូល​ប្រេងសាំងដោយសារតែ​កង្វះខាត​ធ្ងន់ធ្ងរ ខណៈ​ស្ថានីយ៍​ប្រេងឥន្ធនៈ​បិទធ្វើឱ្យ​តម្លៃ​ប្រេងឥន្ធនៈនៅលើ​ទីផ្សារងងឹត​កើនឡើង និង​បង្ខំ​ឱ្យ​បិទ​អាជីវកម្ម៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        112
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        150
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm