មនុស្សជាង២០នាក់ស្លាប់ និងបាត់ខ្លួន ព្រមទាំងបំណាក់ដី ខណៈភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេសចិន

2025/05/23 04:55:15 pm        94

មនុស្សយ៉ាងហោចណាស់៤នាក់បានស្លាប់ និង១៧នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងគំហុក បង្កឲ្យមានបំណាក់ដីក្នុងខេត្តកួយចូវ(Guizhou)ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយយោធាត្រូវបានដាក់ពង្រាយដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សពីរនាក់បានស្លាប់ក្នុងទីប្រជុំជន ឆាងស៊ី (Changshi) និងពីរនាក់ទៀតនៅភូមិ ឈីងយ៉ាង (Qingyang) ក្បែរនោះ ជាទីដែលមនុស្ស ១៩ នាក់មកពីគ្រួសារចំនួន៨ ផ្សេងគ្នាត្រូវបានជាប់ខ្លួន បន្ទាប់ពីរងការវាយប្រហារដោយបំណាក់ដី។

ក្រុមអាជ្ញាធរក៏បានចេញការព្រមានពីហានិភ័យសម្រាប់គ្រោះមហន្តរាយភូមិសាស្ត្រនៅក្នុងតំបន់ក្បែរៗនោះផងដែរ។

ប្រទេសចិនកំពុងប្រឈមនឹងរលកកម្ដៅកាន់តែខ្លាំង និងយូរជាងមុន និងភ្លៀងធ្លាក់ខ្លាំងជាញឹកញាប់ និងមិនអាចទាយទុកមុនបាន ដោយសារការប្រែប្រួលអាកាសធាតុ។ ក្រុមអាជ្ញាធរបាននិយាយថា ប្រទេសនេះងាយរងគ្រោះដោយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងដោយសារតែចំនួនប្រជាជនដ៏ច្រើនរបស់ខ្លួន។  

ភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍មុននៅក្នុងខេត្ត ខ្វាងទុង(Guangdong) ភាគខាងត្បូងនៃប្រទេសចិន និងតំបន់ ក្វាងស៊ី (Guangxi) បានសម្លាប់មនុស្ស ៧ នាក់ និងបាត់ខ្លួនជាច្រើននាក់ ដោយក្រុមអាជ្ញាធរបានចេញការព្រមានសម្រាប់ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់នៅតំបន់ភ្នំ និងគ្រោះមហន្តរាយភូមិសាស្ត្រនៅភាគខាងត្បូងនៃប្រទេសនេះ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm