គម្រោងកែលម្អបណ្តាញតភ្ជាប់ផ្លូវថ្នល់កម្ពុជា "RCIP" ស្ថាបនាផ្លូវក្រួសក្រហម ១ខ្សែប្រវែងជាង៨ គីឡូម៉ែត្រ ក្រាលកៅស៊ូ DBST សម្រេចបានជាង២៨ ភាគរយ

2025/05/23 05:19:02 pm        433

តាមការឲ្យដឹងពីលោក កៅ វិបុល មន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នេះថា ផ្លូវលំក្រាលក្រួសក្រហម ១ខ្សែ មានប្រវែង ៨១០០ ម៉ែត្រ ស្ថិតក្នុងគម្រោងកែលម្អបណ្តាញតភ្ជាប់ផ្លូវថ្នល់កម្ពុជា"RCIP" បច្ចុប្បន្ន សម្រេចការសាងសង់បានប្រមាណជា ២៨,២២ ភាគរយ ស្ថិតនៅក្នុងឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ។

លោក កៅ វិបុល បានឲ្យដឹងបន្ថែមថា ក្នុងគម្រោងសាងសង់ផ្លូវប្រវែង ៨១០០ ម៉ែត្រខាងលើនេះ ក្នុងនោះ មានផ្លូវបេតុង ប្រវែង ៥០ ម៉ែត្រ លូប្រអប់ ១កន្លែង លូមូល មានចំនួន ១១កន្លែង និងលូរំដោះទឹកតាមបណ្តោយផ្លូវមានប្រវែង ៣០៩ ម៉ែត្រ ។

លោកបានបញ្ជាក់ថា មានប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយខ្សែផ្លូវនេះ ប្រមាណជា ៩០០គ្រួសារ ទទួលអត្ថប្រយោជន៍ផ្ទាល់លើប្រើប្រាស់លើផ្លូវមួយនេះ ហើយជាប្រជាពលរដ្ឋ ២០០គ្រួសារបន្ថែមទៀត អាចទទួលបាន និងការប្រើប្រាស់ផ្លូវដោយប្រយោល ព្រមទាំងបម្រើឱ្យការធ្វើដំណើរទៅមក ការដឹកជញ្ជូនកសិផលផ្សេងរបស់បងប្អូនប្រជាកសិករផងដែរ ។

ជាក់ស្ដែង ផ្លូវមួយខ្សែខាងលើ ក្រុមហ៊ុនទទួលការសាង់សង់ក្នុងកំឡុងខែកុម្ភៈ ឆ្នាំ២០២៥ នឹងកំពុងកែលម្អស្រទាប់គ្រឹះសម្រេចបានប្រមាណជា ៧៧ ភាគរយ ហើយបើគ្មានអ្វីប្រែប្រួលក្រុមហ៊ុនគ្រោងនឹងបញ្ចប់គម្រោងសាងសង់នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ។

គួររំលឹកថា សម្រាប់ខេត្តក្រចេះ មានខ្សែផ្លូវចំនួន ១៤ខ្សែ ស្មើនឹងប្រវែងសរុប ១៣៤.៤ គីឡូម៉ែត្រ ត្រូវបានជ្រើសរើសសម្រាប់ការកែលម្អ លើកកម្ពស់កម្រិតគុណភាពផ្លូវ នឹងត្រូវអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ឆ្លងកាត់ភូមិចំនួន ៣៥ ភូមិ ស្ថិតនៅក្នុងឃុំ ចំនួន ១០ ឃុំ សង្កាត់ចំនួន ១ និងស្រុកចំនួន ៣ ក្រុងចំនួន ១ ៕ ដោយ សេង ម័រ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        29
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm