គោលនយោបាយវិស័យកាត់ដេរ កាបូប និងស្បែកជើង នឹងធានានិរន្តភាពផលិតកម្ម និងទីផ្សារ

2021/12/16 08:04:28 pm        686

ភ្នំពេញ៖ វិស័យឯកជន គាំទ្រដល់ការបង្កើតយុទ្ធសាស្រ្ត ឬគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់វិស័យកាត់ដេរ កាបូប និងស្បែកជើង ព្រោះគោលនយោបាយ វាគឺជាផែនទីបង្ហាញផ្លូវ ដើម្បី​ជម្រុញការអភិវឌ្ឍវិស័យទាំងនេះប្រកបដោយសក្តានុពល សម្រាប់ការផលិត និង​បម្រើ​ទីផ្សារនាំចេញ ។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC លើកឡើងក្នុង​កិច្ច​សម្ភាសន៍ជាមួយភ្នាក់ អ្នកយកព័ត៌មាន ​ស្តីពីការបង្កើតយុទ្ធសាស្រ្តរបស់អភិវឌ្ឍន៍វិស័យកាត់ដេរ ស្បែកជើង និងកាបូបនៅកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះថា ជុំវិញនិងការបង្កើតឲ្យ​មាន​គោល​នយោបាយនេះ ​កន្លងមកវិស័យឯកជន​ក៏បានចូលរួមពិគ្រោះយោបល់​ច្រើនលើកច្រើន​សារផងដែរ​ ដោយក្នុងច្បាប់នោះ ​បានរៀបចំយ៉ាងច្បាស់លាស់ស្តីអំពីការបង្កើតធនធានមនុស្ស ការ​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ ​របស់កម្មករនិយោជិត​ និងលើកកម្ពស់ការវិនិយោគក្នុងស្រុក និង​ការផលិត ទៅរកផលិតផលដែលមានតម្លៃខ្ពស់ជាដើម។

លោក កាំង ម៉ូនីកា បានថ្លែងនូវការគាំទ្រពេញទំហឹង ព្រោះយុទ្ធសាស្រ្ត ឬគោលនយោបាយ នេះ គឺមានសារៈសំខាន់ណាស់ និងចាត់ទុកជាផែនទីចង្អុលផ្លូវ​​សម្រាប់ការដើរ​ឆ្ពោះ​ទៅ​រកភាពរីកចម្រើន​ក្នុង​វិស័យឧស្សាហកម្ម ​ជា​ពិសេសការ​ជម្រុញ​ប្រកួតប្រជែង​របស់កម្ពុជា, ហើយបញ្ហានេះ លោកបានស្នើរសុំដល់រាជរដ្ឋាភិបាល​ ជម្រុញ​ធ្វើយ៉ាង​ណាឲ្យគោលនយោបាយនេះ បាន​ដាក់​ចេញប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ​ ដើម្បីបម្រើក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា។

ចំណែកលោកឧកញ៉ា ណាង សុធី អនុប្រធានសហព័ន្ធនិយោជកកម្ពុជា លើកឡើងថា ការបង្កើត​គោលនយោបាយនេះដែរ, លោកញ៉ាសង្ឃឹមថា​ ច្បាប់យុទ្ធសាស្រ្តថ្មីរបស់រាជរដ្ឋាភិបាល និង មានភាពប្រទាក់ក្រឡា ​និងគ្រប់ជ្រុងជ្រោយ​ ដើម្បីជួយលើកកម្ពស់ដល់វិស័យទាំងនេះ ឲ្យ​រក្សា​នូវស្ថិរភាពនៃការផលិត​ និងការនាំចេញផងដែរ។

ពាក់ព័ន្ធការដាក់ចេញយុទ្ធសាស្រ្តនេះ,ឯកឧត្តមកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្មីៗនេះ បានលើកឡើងថា ជុំវិញវិស័យកាត់ដេរ កាបូប និងស្បែកជើង វិស័យនេះ​បានអភិវឌ្ឍន៍នៅកម្ពុជា ដោយបានកើតឡើងជាច្រើនឆ្នាំមកហើយ​ ដោយមិនទាន់មានយុទ្ធសាស្ត្រ ឬក្របខណ្ឌគោលនយោបាយអ្វីឱ្យពិតប្រាកដមួយសម្រាប់ជម្រុញវិស័យទាំងនេះឡើយ។ បច្ចុប្បន្នរាជរដ្ឋាភិបាល ​កំពុងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ​កាបូប និងស្បែកជើង ហើយ​យុទ្ធសាស្ត្រនេះ នឹងដាក់ចេញក្នុងពេលឆាប់ៗនេះផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm