WSJ៖ លោក Trump ទទួលស្គាល់ថា លោក Putin មិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែនទេ

2025/05/23 06:08:18 pm        105

កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (២២ ឧសភា) សប្ដាហ៍នេះ ដោយដកស្រង់ប្រភព៣ ដែលដឹងពីកិច្ចសន្ទនាថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់មេដឹកនាំអឺរ៉ុបថា លោក Vladimir Putin របស់រុស្ស៊ី មិនទាន់ត្រៀមខ្លួនរួចរាល់នៅក្នុងការបញ្ចប់សង្រ្គាមរបស់លោកលើអ៊ុយក្រែននោះទេ ពីព្រោះលោកជឿជាក់ថាលោកកំពុងតែឈ្នះ។

លោក Trump បានធ្វើការទទួលស្គាល់ដ៏កម្រជាលើកដំបូងនេះអំឡុងពេលសន្ទនាទូរសព្ទជាមួយបណ្ដាមេដឹកនាំអឺរ៉ុប បន្ទាប់ពីកិច្ចពិភាក្សាទូរសព្ទមួយផ្សេងទៀតរបស់លោកជាមួយលោក Putin កាលពីថ្ងៃចន្ទសប្ដាហ៍នេះ។ នេះតំណាងឱ្យការដកថយដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Trump ដែលធ្លាប់និយាយម្តងហើយម្តងទៀតថា លោកជឿថាសមភាគីរុស្ស៊ី របស់លោកចាប់អារម្មណ៍ពិតប្រាកដចំពោះសន្តិភាព និងបានជំរុញទីក្រុងគីវ ឱ្យធ្វើសម្បទានសំខាន់ៗ រួមទាំងការបោះបង់ចោលនូវសេចក្តីប្រាថ្នាចូលអង្គការណាតូ ដើម្បីបញ្ចប់សង្រ្គាម។

ការទទួលស្គាល់នេះហាក់ដូចជាមិនបានជំរុញឱ្យលោក Trump បង្កើនសម្ពាធរបស់អាមេរិក លើរុស្ស៊ីទេ។ ទោះបីជាធ្លាប់បានប្រាប់មន្ត្រីអឺរ៉ុបថា លោកនឹងចូលរួមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ប្រសិនបើលោក Putin មិនយល់ព្រមចំពោះបទឈប់បាញ់ក្នុងអំឡុងពេលសន្ទនានោះក៏ដោយ ក៏លោក Trump នៅទីបំផុតបានបដិសេធមិនធ្វើដូច្នេះឡើយ។

យោងតាមកាសែត New York Times បន្ទាប់ពីការហៅទូរសព្ទជាមួយលោក Putin លោក Trump បានប្រាប់មេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky និងប្រមុខរដ្ឋអឺរ៉ុបផ្សេងទៀតថា ពួកគេនឹងត្រូវតែស្វែងរកដំណោះស្រាយចំពោះសង្គ្រាមដោយខ្លួនឯងហើយ។

លោក Trump បានលើកឡើងម្ដងហើយម្ដងទៀតថាលោកនឹងបញ្ចប់សង្រ្គាមអ៊ុយក្រែនអាយុកាលជាង ៣ឆ្នាំនេះឱ្យបានឆាប់រហ័សត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ នៅពេលលោកចូលកាន់តំណែងក្នុងខែមករា។ ប៉ុន្តែលោកបានសម្តែងការខកចិត្តកាន់តែខ្លាំងឡើងក្នុងប៉ុន្មានខែថ្មីៗ ខណៈការទូតរបស់រដ្ឋបាលលោករវាងទីក្រុងមូស្គូ និងទីក្រុងគីវ បានបរាជ័យមិនឈានដល់ការទម្លាយភាពជាប់គាំងណាមួយឡើយ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        10
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm