ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភានេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ឯក ណាត ដាកាល់ (EK Nath Dhakal) អគ្គលេខាធិការសន្និសីទប្រធានសភា នៃអន្តរសភា (ISC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ ។



