ចិន និងហ្វីលីពីន ស្តីបន្ទោសដាក់គ្នាជាថ្មី ចំពោះការប្រឈមមុខដ៏តានតឹងនៅសមុទ្រចិនខាងត្បូង

2025/05/23 06:45:02 pm        74

ប្រទេសចិន និងហ្វីលីពីន បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមកជាថ្មីម្ដងទៀតហើយ កាលពីថ្ងៃព្រហស្បតិ៍ (២២ ឧសភា) សប្ដាហ៍នេះ បន្ទាប់ពីការប្រឈមមុខយ៉ាងតានតឹងរវាងនាវារបស់ភាគីទាំងពីរចំនួន ២គ្រឿងនៅដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូង ដែលជាឧប្បត្តិហេតុចុងក្រោយបង្អស់ក្នុងការប្រឈមមុខដែនសមុទ្រដ៏យូរអង្វែងនៅផ្លូវទឹកយុទ្ធសាស្ត្រនេះ។

ការិយាល័យជលផលហ្វីលីពីន បាននិយាយថា ជីវិតរបស់នាវិកជនស៊ីវិលម្នាក់ត្រូវប្រឈមនឹងហានិភ័យ នៅពេលឆ្មាំល្បាតឆ្នេរចិន បានប្រើកាណុងបាញ់ទឹក និងបានបង្កការខូចខាតដល់នាវាមួយគ្រឿង ខណៈខ្លួនបានធ្វើការស្រាវជ្រាវតាមសមុទ្រ ជុំវិញថ្មប៉ប្រះទឹកសមុទ្រចិនខាងត្បូងដែលមានជម្លោះ។

ឆ្មាំល្បាតឆ្នេរចិន បានចោទបកទៅវិញថា នាវាហ្វីលីពីន ២គ្រឿង បានចូលដែនទឹកដោយខុសច្បាប់នៅជិតតំបន់ថ្មប៉ប្រះទឹក Subi និង Sandy Cay ហើយរៀបចំបុគ្គលិកដើម្បីចូលចតនៅលើដែនទឹក Sandy Cay។ ឆ្មាំល្បាតឆ្នេរចិន បានបន្ថែមក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងខ្លួនបានឆ្លើយតបជាមួយនឹងអ្វីដែលខ្លួនពិពណ៌នាថាជាវិធានប្រុងប្រយ័ត្នជាមុន ប្រកបដោយវិជ្ជាជីវៈ និងស្របច្បាប់ ហើយបានទៅឆ្នេរដើម្បីផ្ទៀងផ្ទាត់ និងដោះស្រាយស្ថានភាព។ សេចក្តីថ្លែងការណ៍របស់ចិននេះ មិនបាននិយាយពីការប្រើកាណុងបាញ់ទឹកទេ។

ដែនទឹក Sandy Cay នេះស្ថិតនៅជិតកោះ Thitu ដែលជាកោះធំជាងគេ និងមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងចំណោមថ្មប៉ប្រះទឹកទាំង៩ ដែលហ្វីលីពីន កាន់កាប់នៅក្នុងប្រជុំកោះ Spratly ជាទីដែលចិន ម៉ាឡេស៊ី កោះតៃវ៉ាន់ និងវៀតណាម ក៏មានវត្តមាន។ ចិន អះអាងសិទ្ធិអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់ រួមទាំងតំបន់ដែលទាមទារដោយប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមផងដែរ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm