ការិយាល័យនាយករដ្ឋមន្ត្រី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី២២ ខែ ឧសភាថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានតែងតាំងឧត្តមសេនីយ David Zini ជាប្រធានថ្មីនៃអង្គភាពសេវាចារកម្មក្នុងស្រុក Shin Bet ។

ប្រមុខអង្គភាពចារកម្ម Shin Bet លោក Ronen Bar បានប្រកាសលាលែងពីតំណែង កាលពីខែមេសា ដោយនិយាយថា លោកនឹងលាចេញពីតំណែងនៅថ្ងៃទី១៥ ខែមិថុនា ៦សប្តាហ៍បន្ទាប់ពីលោក Netanyahu បានព្យាយាមបណ្តេញលោកចេញ។
អង្គភាពសេវាចារកម្ម Shin Bet ដែលគ្រប់គ្រងការស៊ើបអង្កេតប្រឆាំងអំពើភេរវកម្ម បានក្លាយជាចំណុចកណ្តាលនៃការតតាំងខាងនយោបាយកើនឡើង រវាងរដ្ឋាភិបាលចម្រុះស្តាំនិយមរបស់លោក Netanyahu នឹងក្រុមអ្នករិះគន់ មានចាប់ពីសមាជិកនៃក្រុមសន្តិសុខ រហូតដល់ក្រុមគ្រួសារចំណាប់ថ្នូរ នៅតំបន់ហ្កាហ្សា។
